មេដឹកនាំគណបក្សប្រឆាំងក្នុងប្រទេសកូរ៉េ ខាងត្បូងលោក Lee Jae-Myung ត្រូវបាន ដឹកតាមយន្តហោះទៅកាន់មន្ទីរពេទ្យ កាល ពីថ្ងៃអង្គារ បន្ទាប់ពីលោកត្រូវបានគេចាក់នឹងកាំបិតចំក ក្នុងពេលលោកកំពុងទស្សន កិច្ចក្នុងទីក្រុងកំពង់ផែ Busan នៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។ មេដឹកនាំគណ បក្សប្រជាធិបតេយ្យរូបនេះកំពុងជួបជាមួយក្រុមអ្នកសារព័ត៌មាននៅការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីមួយ ស្រាប់តែមានបុរសម្នាក់ បានដើរសំដៅមករករូបលោកដើម្បីសុំហត្ថលេខាពីលោក។
រូបភាពវីដេអូ ដែលត្រូវបានបង្ហោះលើប្រព័ន្ធអនឡាញបង្ហាញឃើញលោក Lee ញញឹម មុនពេល ដែលបុរសរូបនេះបានប្រើកាំបិតមួយ ចាក់ ទៅលើកខាងឆ្វេងរបស់លោកអ្នកឈរនៅក្បែរនោះ ម្នាក់បានយកកន្សែងដៃខ្ទប់កន្លែងចាក់នោះមិនឱ្យហូរឈាមចេញ មុនពេលដែលមេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានគេប្រញាប់ប្រញាល់ ដឹកទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យជាតិ Pusan។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ និយាយថា លោក Lee ត្រូវបានដឹកជញ្ជូនតាមយន្តហោះទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យ ជាតិ ក្នុងរដ្ឋធានីសអ៊ូល ដើម្បីធ្វើការវះកាត់ ប៉ូលិសថាក្រោយពីក្រុមវេជ្ជបណ្ឌិតបារម្ភពីការហូរឈាមខ្លាំងនៅម្តុំសរសៃករបស់លោក Lee មិនបានសន្លប់ឡើយក្រោយពីការចាក់ នោះ ហើយក្រុមមន្ត្រីសុខាភិបាល និងលោកមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ។ជន ដៃដល់ដែលបានចាក់មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានគេបង្ហាញថា ស្ថិតក្នុងវ័យ ៦០ ទៅ ៧០ឆ្នាំនិងមានពាក់ម្កុដក្រដាសលើក្បាលរបស់ខ្លួនដែលមានឈ្មោះលោក Lee ផងដែរ។ប៉ូលិសបានចាប់ជនដៃដល់ដែលមិនស្គាល់ឈ្មោះរូបនេះភ្លាមៗ នៅកន្លែងកើតហេតុ
និងយកចេញទៅ។ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានផ្សាយថា ប៉ូលិសក្នុងទីក្រុង Busanបាននិយាយថា ជនល្មើសបានសារភាពថាចង់សម្លាប់លោក Lee។ ជននេះនឹងត្រូវចោទប្រកាន់ពីបទឃាតកម្មដោយចេតនា៕




ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




