-មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រក្នុងសំឡេងភាគច្រើន លើសលប់ លើដំណោះស្រាយអំពាវនាវឱ្យមានបទឈប់បាញ់ក្នុងសង្គ្រាមរវាងអីស្រាអែល និងហាម៉ាសនៅហ្គាហ្សា។ នៅក្នុងចំណោមសមាជិកសរុប ១៩៣ប្រទេសនៃមហា សន្និបាតអង្គការសហប្រជាជាតិ មានប្រទេសចំនួន១៥៣បានបោះឆ្នោតគាំទ្រឱ្យមានបទ ឈប់បាញ់ ហើយដែលសំឡេងនេះ គឺលើសសំឡេងគាំទ្រក្នុងការបោះឆ្នោតពាក់ព័ន្ធនឹង សង្គ្រាមអ៊ុយក្រែន ដែលជាទូទៅប្រទេសចំនួន១៤០ បានបោះឆ្នោតគាំទ្រលើ ដំណោះ ស្រាយថ្កោលទោសសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ចំណែក ប្រទេសចំនួន ១០ ក្នុងនោះមានទាំងសហរដ្ឋអាមេរិក និងអីស្រាអែល បានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយគាំទ្របទឈប់បាញ់នៅហ្កាហ្សា ខណៈ ២៣ប្រទេសផ្សេងទៀតបោះឆ្នោតអនុប្បវាទ។
– លោក ចូ បៃដិន បានព្រមាន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថា កំពុងប្រឈមមុខនឹង ការបាត់បង់ ការគាំទ្រពីអន្តរជាតិ នៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស ដោយសារតែការទម្លាក់គ្រាប់មិនរើសមុខលើតំបន់ហ្កាហ្សា។
-កាសែត Wall Street Journal បានរាយការណ៍ថាយោធាអ៊ីស្រាអែលបានចាប់ផ្ដើមបូមទឹក សមុទ្រចូលផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សាហើយបើទោះជាមានការព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងការរស់នៅរបស់ ប្រជាជនប៉ាឡេស្ទីនក៏ដោយ។
-សេចក្តីព្រាង នៃកិច្ចព្រមព្រៀងអាកាសធាតុដ៏មានសក្តានុពលមួយនៅឯកិច្ចប្រជុំកំពូលអាកាសធាតុ COP28 នៅទីក្រុងឌូបៃ បានស្នើឱ្យបណ្តាប្រទេសនានាអាចចាត់វិធានការដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប៉ុន្តែបានលុបចោលពាក្យបញ្ឈប់ការប្រើ ប្រាស់ ឥន្ធនៈហ្វូស៊ីល» ដែលប្រទេសជាច្រើនបានទាមទារ និងចង់បាន ដើម្បីលុបបំបាត់ការបំពុលបរិយាកាស ដែលបង្កឡើងដោយ ធ្យូងថ្មនិងប្រេងឥន្ធនៈការលុបចោននេះបានទាញការរិះគនខ្លាំងៗពីប្រទេសធំៗដូចជាសហរដ្ឋអាម៉េរិកសហភាពអឺរ៉ុបនិងប្រទេសដែល ងាយរងគ្រោះដោយសារអាកាសធាតុជាដើម។ -សភាពាណិជ្ជកម្មអង់គ្លេស ប្រចាំប្រទេសចិន បាននិយាយថា ក្រុមហ៊ុនរបស់អង់គ្លេសចំនួន៦០% បានសម្រេចផ្អាកការវិ និយោគរបស់ខ្លួននៅប្រទេសចិន ក្រោយពួកគេគិតថា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិនបានបង្ហាញពីបញ្ហាប្រឈមដល់ប្រតិបត្តិការនៅ ប្រទេសយក្សអាស៊ីមួយនេះ ខ្លាំងជាងការដាក់ចេញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩យ៉ាងតឹងរ៉ឹងរហូតដល់ចុងឆ្នាំ២០២២ទៅទៀត។



ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក




