30 C
Phnom Penh
Thursday, November 21, 2024
- Advertisement -spot_img

មហាគ្រួសារក្រសួងធនធានទឹក និងឧតុនិយមបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតក្រោមការដឹកនាំផ្ទាល់ពីឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា

- Advertisement -spot_img

នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស ព្រមទាំងជួយលើកកម្ពស់វប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមហាគ្រួសារក្រសួងធនធានទឹក និងឧតុនិយមទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ហើយសកម្មភាពទាំងនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការយល់ដឹងពីអត្ថប្រយោជន៍នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតមនុស្ស សំដៅរួមចំណែកក្នុងការជួយដល់ជនរងគ្រោះដែលមានតម្រូវការឈាមជាចាំបាច់។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងសប្បុរសជននានា ជាពិសេសយុវជន សូមបន្តចូលរួមបរិច្ចាគឈាមជាប្រចាំដោយស្ម័គ្រចិត្ត និងពេញចិត្ត ឱ្យក្លាយជាទម្លាប់ និងជាវប្បធម៌ជួយគ្នា និងរួមគ្នាធ្វើអំពើល្អ ដើម្បីរួមចំណែកដល់សង្គមជាតិ ធានាឱ្យមានការផ្គត់ផ្គង់ឈាមបានគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមជាបន្ទាន់ នៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង និងមិនប្រកាន់ជាតិសាសន៍ ឬសាសនា។

សូមបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់មហាគ្រួសារក្រសួងធនធានទឹក និងឧតុនិយមបានប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញ ដោយមានការចូលរួមស្ម័គ្រចិត្តបរិច្ចាគយ៉ាងផុលផុសពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងសប្បុរជននានា។ កម្មវិធីនេះរៀបចំឡើង គឺដើម្បីជួយសង្រ្គោះអាយុជីវិតមនុស្ស និងចូលរួមលើកកម្ពស់វប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ព្រមទាំងបំផុសចលនារួមគ្នាធ្វើអំពើល្អដោយទឹកចិត្តបរិសុទ្ធដែលជាសកម្មភាពដ៏ប្រពៃ និងដើម្បីសុខភាពរបស់មន្រ្តីរាជការផងដែរ ព្រោះថាការបរិច្ចាគឈាម មិនត្រឹមតែជួយសង្គ្រោះអាយុជីវិតមនុស្សនោះទេ តែបានផ្ដល់នូវអត្ថប្រយោជន៍ដល់សុខភាព ជួយកាត់បន្ថយនូវហានិភ័យពីជំងឺនានា៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img