លោក ឌឿន ចាន់ដារ៉ា នាយផ្នែករដ្ឋបាលសរុប នៃការិយាល័យគ្រប់គ្រងសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងជាថៅកែហាងផឹកស៊ី យីហោ «ពន្លឺជាប់ចិត្ត» បានច្រានចោលការវាយ ច្របាច់ក និងគំរាមបាញ់សម្លាប់ចោលយុវជនម្នាក់ បង្កការភ្ញាក់ផ្អើលនៅក្រុងតាខ្មៅ ហើយករណីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ក៏បានបញ្ជាឲ្យមានការស៉ើបអង្កេតរឿងនេះផងដែរ។
ចំពោះករណីខាងលើនេះ លោក ឌឿន ចាន់ដារ៉ា មន្រ្តីនគរបាលពាក់ស័ក្តិ៤ បានចេញមកបកស្រាយ ថាមិនបានប្រើអំពើហិង្សាលើយុវជនរូបនេះឡើយ គ្រាន់តែការឈ្លោះប្រកែកគ្នា តែយុវជនរូបនោះ បានបើកម៉ូតូមកប៉ះរថយន្តភ្ញៀវដែលចូលហូបអីនៅក្នុងហាងប្រពន្ធលោកមានយីហោ ««ពន្លឺជាប់ចិត្ត» ស្ថិតនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៨យប់ មានយុវជនម្នាក់ អាយុប្រហែល៣០ឆ្នាំ បានជិះម៉ូតូពីលិចទៅកើត ឈ្ងោកចុចទូរស័ព្ទអត់មើលផ្លូវក៏ជួលមកបុកជាមួយ រថយន្តរបស់ភ្ញៀវ មកពិសារអាហារក្នុងហាង បណ្តាលឱ្យខូចខាតបន្តិចបបន្តួច ឃើញដូច្នេះ លោកក៏បានដើរទៅនិយាយជាមួយយុវជនរូបនោះថាប្អូនខុសហើយ ជិះម៉ូតូទាំងស្រវឹង និងឈ្ងោកចុចទូរស័ព្ទទៀត និងស្នើសុំឱ្យយុវជនរូបនោះទទួលខុសត្រូវចំពោះការបង្កឱ្យខូចខាតឡានរបស់ភ្ញៀវ។
ភ្លាមនោះ លោកបានថតរូបត្រង់ចំណុចខូចខាតឡាន ផ្ញើទៅជាងឡានដែលស្គាល់គ្នាធ្វើការវាយតម្លៃពីការចំណាយជួសជុលតែមិនឃើញឆ្លើយតប ទើបលោកសួរទៅយុវជនរូបនោះថាតើប្អូនស្គាល់ជាងជួសជុលឡានអត់ បើមានសួរគាត់ទៅថាអស់ប៉ុន្មាន តែយុវជនរូបនោះមិនឆ្លើយតបនោះទេ បែរជាលើកទូរស័ព្ទខលទៅគ្នាគាត់ថាមានអ្នកមើលខុសតូវហាង មកនិយាយកាតេកាតឺអត់ដឹងអីដាក់គាត់ លឺដូច្នេះ លោកក៏ឈប់និយាយ ដើរចូលទៅក្នុងហាង។
បានបន្ដិច យុវជនរូបនោះ យកទូរស័ព្ទទៅថតមុខហាងទើប លោកដើរទៅសួរនាំថាហេតុអ្វីថតហាងដូច្នេះ បញ្ហាបង្កឱ្យឡានភ្ញៀវមិនទាន់ដោះស្រាយផងនោះភ្លាមនោះ យុវជននេះបានដើរចូលមកក្នុងហាងបង្កភាពរញ៉េរញ៉ែ ដោយផ្អែកអះអាងថាគាត់ជាអ្នកសារព័ត៌មាន ដោយមានបំណងអុកឡុកក្នុងហាង ទើបលោក និងបុគ្គលិកហាងផ្សេងទៀតឃាត់ និងនិយាយមិនឱ្យធ្វើដូច្នេះទៀត ទើបយុវជនរូបនេះដើរសំដៅទៅម៉ូតូរួចក៏ជិះចេញទៅបាត់។
បានប្រហែលកន្លះម៉ោង ក៏មានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ចុះមកដល់ទីតាំងហាងដើម្បីសួរនាំ យុវជនរូបនោះ បានប្តឹងរាយការណ៍ថា លោកយកកាំភ្លើងមកភ្ជង់គំរាមអាយុជីវិតរបស់គាត់ទៅវិញ ទើបលោកប្រាប់ពីដំណើររឿង ដែលកើតឡើង ជូនសមត្ថកិច្ច ថាពុំមានហេតុការណ៍កើតឡើងដូចការរាយការណ៍របស់យុវជនរូបនេះឡើយ ដោយមានសាក្សីបុគ្គលិកហាងបំភ្លឺជូនផងដែរ ទើបសមត្ថកិច្ចត្រលប់ទៅវិញ៕




ដោយគិរីដងរែក




