25 C
Phnom Penh
Tuesday, December 24, 2024
- Advertisement -spot_img

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានប្រកាសរកមុខបុគ្គលដែលបានឈូសឆាយ រំលោភទន្ទ្រានសួនអាពាហ៍ពិពាហ៍

- Advertisement -spot_img

ខេត្តសៀមរាប៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានប្រកាសថា នឹងចាត់វិធានការស្រាវជ្រាវរកជនប្រព្រឹត្តបទល្មើស ដើម្បីយក មកផ្តន្ទាទោសតាមច្បាប់ស្តីពីព្រៃឈើជាធរមាន។ ការប្រកាសចាត់វិធានការនេះ ធ្វើឡើង បន្ទាប់ពីមាន ការរំលោភទន្ទ្រាននិងឈូសឆាយសួនអាពាហ៍ពិពាហ៍ នៅខេត្តសៀមរាប។

ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាប នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប កាលងៃទី 27 ខែឧសភាឆ្នាំ 2024 បានចុះទៅដល់ទីតាំង សួនអាពាហ៍ពិពាហ៍ ដែលត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចឈូសឆាយ។

យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា ក្នុងកំឡុងពីថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០២៤ មានជនមិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់គ្រឿងចក្រ របស់កងវិស្វកម្ម រំលោភទន្ទ្រាន និងឈូសឆាយដីសួនអាពាហ៍ពិពាហ៍ទំហំ ៣ហិកតា ដោយរៀបចំផ្លូវ២ខ្សែ ទទឹង ១០ម៉ែត្រ មួយខ្សែមានប្រវែង ១៩២,៦៥ ម៉ែត្រនិងមួយខ្សែទៀតមានប្រវែង ១៨២,៥៣ ម៉ែត្រ បោះតម្រុយបែង ចែកជាប្លង់ៗ ក្នុងមួយប្លង់មានក្បាលទទឹង១០ម៉ែត្រ រុះរើបំផ្លាញរបងលួសបន្លា លុបស្រះទឹក និងបំផ្លាញកូនឈើ ដាំក្នុងពិធីបុណ្យរុក្ខទិវាឆ្នាំ២០១៩ កាប់ និង អារឈើដើមឈើទាលចំនួន០១ដើម យកសាងសង់រោង យកកូនឈើ ធ្វើជាសរសរ និងគាស់កូនឈើយកទៅដាំក្នុងដីឡូតិ៍ផ្សេងទៀត។

មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា នៅពេលចុះត្រួតពិនិត្យ ក្រុមការងារពុំឃើញមាន ជនសង្ស័យជាអ្នកប្រព្រឹត្តចេញមុខសារភាពចំពោះសមត្ថកិច្ចឡើយ។

គួរបញ្ជាក់ថា ករណីនៃការរំលោភទន្ទ្រាន និងឈូសឆាយដីសួនអាពាហ៍ពិពាហ៍ និងចម្ការរុក្ខទិវាថ្នាក់ខេត្តឆ្នាំ២០១៩ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នឹងចាត់វិធានការស្រាវជ្រាវរកជនប្រព្រឹត្តបទល្មើស ដើម្បីយក មកផ្តន្ទាទោសតាមច្បាប់ស្តីពីព្រៃឈើជាធរមាន៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img