26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

មន្ត្រីគ្រូបង្វឹក អត្តពលិកពិការ ៣៥នាក់ទទួលការ បណ្ដុះបណ្ដាលស្តីពីច្បាប់ និងបច្ចេកទេសកីឡាអុកអន្ដរជាតិ

- Advertisement -spot_img

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលស្តីពីច្បាប់ និង បច្ចេកទេស កីឡាអុកអន្ដរជាតិ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែសីហាដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤ ជូនដល់ មន្ត្រី គ្រូបង្វឹក អត្តពលិកពិការ ព្រមទាំងអ្នកស្នេហាវិស័យកីឡាអុកអន្ដរជាតិ សរុប ចំនួន៣៥ នាក់ នៅ មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន រាជធានីភ្នំពេញ ។

នាព្រឹកថ្ងៃទី១៤ ខែសីហា ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះជាលើកទី១ ដែលគណៈកម្មការប៉ារ៉ាឡាំពិកកម្ពុជា បានរៀបចំវគ្គនេះឡើង ដើម្បីលើកកំពស់ការយល់ដឹងអំពីច្បាប់ បច្ចេកទេសនៃការប្រកួត សំដៅបង្កើនធនធាន មន្ដ្រីបច្ចេកទេស បានកាន់តែច្រើនដើម្បីរួមគ្នាក្នុងការអភិវឌ្ឍ វិស័យកីឡាអុកអន្ដរជាតិនេះ ឲ្យមានការរីកចំរើន ឈានទៅ ដណ្ដើមមេដាយ ពីការប្រកួតកំរិតអន្ដរជាតិ មកជូនជាតិ ពិសេសក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេម​លើកទី១៣ ឆ្នាំ២០២៥នៅប្រទេសថៃ ។

ប៉ុន្ដែគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា​វិនិយោគ​កីឡាប្រភេទនេះកាន់តែខ្លាំងឡើង។ មានការឧបត្ថម្ភគាំទ្រយ៉ាង​ខ្លាំងក្លា ពីសម្ដេចតេជោប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និង សម្ដេច​មហាបវរធិបតីហ៊ុនម៉ាណែត ប្រធានកិត្តិយសផងនោះ ឯកឧត្តម រំពឹងថា ក្នុងព្រឹត្តិ ការណ៍អាស៊ាន ប៉ារ៉ាហ្គេមលើកទី១៣នៅប្រទេសថៃ លើប្រភេទកីឡាអុកអន្ដរជាតិនេះ អត្តពលិកពិការកម្ពុជា នឹងអាចរកបានមេដាយប្រាក់ នឹង ឈានទៅមេដាយមាសទៀតក៏ថាបាន ។ ត្រូវយកចិត្តទុកដាក់ ស្ដាប់គ្រូពន្យល់ កុំឲ្យពេលវេលានៃការសិក្សានេះកន្លងទៅដោយ​ឥតប្រយោជន៍ ។ ត្រូវកត់ត្រា និង ថតទុកនូវចំណុចសំខាន់ៗ ទុកជាឯកសារ​សម្រាប់ថ្ងៃក្រោយ ។ ឯកឧត្តមបន្ថែមថា ចេះអ្វីក៏ដោយ ជំនាញអ្វីក៏ដោយ សុទ្ធតែមានតម្លៃទាំងអស់ អ្នកមានជំនាញច្បាស់លាស់ទៅដល់កន្លែង​ណាក៏មិនចេះអត់ការងារធ្វើដែរ។

វគ្គបណ្ដុះបណ្ដាលស្តីពីច្បាប់ និង បច្ចេកទេស កីឡាអុកអន្ដរជាតិនេះ រៀបចំឡើង ដោយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មាន រយៈពេល៥ថ្ងៃ មានសិក្ខាកាមចូលរួម ៣៥នាក់ ដោយ បានអញ្ជើញ គ្រូឧទ្ទេសចំនួន៦រូប មកធ្វើបទបង្ហាញក្នុងវគ្គនេះ ក្នុងនោះមានគ្រូឧទ្ទេសកម្ពុជា៣ រូប និង ៣រូបទៀត ជាគ្រូបរទេស មកពី ហ្វីលីពីន និង ឥណ្ឌូណេស៊ី ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img