31.7 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទម្នាក់ គាំងបេះដូងស្លាប់ក្នុងក្លឹបហាត់ប្រាណ

- Advertisement -spot_img

មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទ នៃខេត្តសៀមរាប ម្នាក់បានស្លាប់ ខណៈកំពុងហាត់ប្រាណក្នុងក្លឹបហាត់ប្រាណយីហោ សាច់ដុំអង្គរ (ទល់មុខស្ពានអាងក្រពើ) ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានចូលហាត់ប្រាណក្នុងក្លឹបខាងលើ ដោយដើរម៉ាស៊ីន បានប្រហែល២០នាទី ស្រាប់តែមានអាការៈមិនស្រួស ហើយចុះពីម៉ាស៊ីនអង្គុយលើឥដ្ឋការូដួលដាច់ខ្យល់ស្លាប់តែម្តង។ ក្រោយទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចចម្រុះចុះដល់កន្លែងកើតហេតុ ពិនិត្យសាកសព និងសាកសួរអ្នកជាប់ពាក់ព័ន្ធបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១៩និង០០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ឈ្មោះ គង់ បូណារ័ត្ន ភេទប្រុស បានចូលមកហាត់ប្រាណ ដោយដើរម៉ាសុីនរយ:ពេលប្រហែល២៥នាទី ក៏សម្រាកស្រាប់តែពេលនោះរូបគាត់មានអាការៈទន់ខ្លួនដោយដៃខាងស្តាំរបស់គាត់ច្រត់ទៅលើដៃម៉ាសុីន ខ្លួនគាត់បានទន់ចុះក្រោម ទឹកមុខស្លេកស្លាំង បបូរមាត់ឡើងពណ៌ស្វាយ ហើយដួលទៅលើឥដ្ឋការូ ភ្លាមនោះរូបនាងបានស្រែកហៅឲ្យភ្ញៀវដ៏ទៃទៀតឲ្យជួយសង្គ្រោះបឋម និងទាក់ទងហៅឡានពេទ្យ ប៉ុន្តែគាត់បានដាចខ្យល់ស្លាប់មុនឡានពេទ្យមកដល់។

តាមការបំភ្លឺសាក្សីឈ្មោះ ឈឿង សល់ ភេទប្រុស អាយុ៤៦ឆ្នាំ ជាភ្ញៀវដែលបានហាត់ប្រាណ បានរៀបរាប់ថា ខណៈពេលដែលរូបគាត់កំពុងហាត់ប្រាណដោយធាក់កង់ មានភ្ញៀវម្នាក់ទៀតឈ្មោះ គង់ បូណារ័ត្នដែលកំពុងដើរលើម៉ាសុីននៅពីមុខរូបគាត់មានអាការៈមិនស្រួល ហើយបានដួលទៅលើឥដ្ឋការូ ភ្លាមនោះរូបគាត់បានជួយសង្គ្រោះបឋម ដោយធ្វើចលនាបេះដូងហើយម្ចាស់ទីតាំងបានទូរស័ព្ទហៅរថយន្តសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាបមុនរថយន្តសង្គ្រោះ មកដល់។

តាមការបំភ្លឺរបស់ឈ្មោះ ធួន គង់ ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាប្រពន្ធសព បានឲ្យដឹងថា ជនរងគ្រោះជាប្តីមានជំងឺប្រចាំកាយដូចជា ជំងឺក្រពះ និងជំងឺលើសឈាម ហើយប្រើប្រាស់ថ្នាំជាប្រចាំ ចំណែករង្វាស់ឈាមចន្លោះពី១៤ទៅ១៥។ រៀងរាល់ពេលដែលប្រឹងរត់ហាត់ប្រាណលើម៉ាស៊ីន ជនរងគ្រោះតែងតែមានអាការ:វិលមុខ ឈឺក្បាល ទាមទារឲ្យមានការសម្រាក។ ក្នុងនោះនៅក្រោយពេលកើតហេតុ តាមរយ:ការពិនិត្យ និងការសន្និដ្ឋានពីនគរបាលជំនាញ និងគ្រូពេទ្យផ្នែកកោសល្យវិច័យថា សពស្លាប់ដោយសារគាំងបេះដូង គឺរូបគាត់ និងក្រុមគ្រួសារឯកភាពទទួលស្គាល់តាមការសន្និដ្ឋាននេះ និងទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img