តាមទីភ្នាក់ងារសារព័ត៌មាន Central News Agency (CNA) បានឲ្យដឹងថា អនុប្រធានអង្គភាពស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រសួងការពារជាតិតៃវ៉ាន់ ត្រូវបានគេប្រទះឃើញ ស្លាប់កាលពីព្រឹកថ្ងៃសៅរ៍ នៅក្នុងបន្ទប់សណ្ឋាគារមួយ ដោយសារគាំងបេះដូង។
លោក Ou Yang Li-hsing អនុប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ Chung-Shan (NCSIST) ដែលគ្រប់គ្រងដោយយោធា បានស្លាប់ក្នុងបន្ទប់សណ្ឋាគារមួយ នៅភាគខាងត្បូងកោះតៃវ៉ាន់។
អាជ្ញាធរនិយាយថា បុរសដឹកនាំកម្មវិធីមីស៊ីលរបស់កោះតៃវ៉ាន់អាយុ ៥៧ ឆ្នាំរូបនេះ បានស្លាប់ដោយសារគាំងបេះដូង ហើយបន្ទប់សណ្ឋាគារមិនបានបង្ហាញសញ្ញាថា មានមនុស្សចូលទៅធ្វើសកម្មណាមួយឡើយ។
ស្របពេលជាមួយគ្នានោះ គ្រួសាររបស់គាត់ក៏បានឲ្យដឹងផងដែរថា គាត់មានប្រវត្តិកើតជំងឺបេះដូង។
លោក អ៊ូ យ៉ាង បាន ធ្វើ ដំណើរ ទៅ កាន់ ស្រុក Pingtung ភាគ ខាង ត្បូង ហើយ លោក បាន ចូល កាន់ តំណែង នៅ ដើម ឆ្នាំ នេះ ដើម្បី ត្រួត ពិនិត្យ គម្រោង ផលិត មីស៊ីលផ្សេងៗ។
ស្ថាប័នដែលគ្រប់គ្រងដោយយោធា កំពុងធ្វើការបង្កើនសមត្ថភាពផលិតមីស៊ីលប្រចាំឆ្នាំរបស់ខ្លួន លើសទ្វេដង ឲ្យបានដល់ជិត៥០០គ្រាប់នៅឆ្នាំនេះ ខណៈតៃវ៉ាន់បង្កើនកម្លាំងប្រយុទ្ធរបស់ខ្លួន ចំពេលមានការគំរាមកំហែងផ្នែកយោធារបស់ចិនកាន់តែខ្លាំងឡើងៗ៕





ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក




