30.4 C
Phnom Penh
Tuesday, July 29, 2025
- Advertisement -spot_img

មនុស្ស ១០នាក់ត្រូវបានជួយសង្គ្រោះ និងរាប់សិបនាក់បាត់ខ្លួន បន្ទាប់ពីទូកដឹកជនចំណាកស្រុកលិច ក្បែរកោះមួយនៃប្រទេសក្រិក

- Advertisement -spot_img

អាថែន៖ បុរសម្នាក់ត្រូវបានជួយសង្គ្រោះដោយកប៉ាល់ដឹកទំនិញ បន្ទាប់ពីទូកដឹកជនចំណាកស្រុកចំនួន ៦៨ នាក់បានលិចនៅជិត Cape Kafireas កោះ Evia ប្រទេសក្រិច កាលពីថ្ងៃអង្គារ។

ការជួយសង្គ្រោះបុរស នៅរសៀលថ្ងៃទី១ វិច្ឆិកា នាំឱ្យចំនួនអ្នកនៅរស់រានមានជីវិតសរុបកើនដល់១០នាក់ នេះបើយោងតាមឆ្មាំឆ្នេរសមុទ្រ Hellenic ។

ប្រតិបត្តិការជួយសង្គ្រោះត្រូវបានធ្វើឡើងតាំងពីព្រឹកថ្ងៃអង្គារ ក្នុងសមុទ្រ Aegean។ ឆ្មាំសមុទ្របាននិយាយថា គ្មានអ្នកនៅរស់រានមានជីវិតណាម្នាក់ពាក់អាវពោងការពារជីវិតទេ។

មេបញ្ជាការឆ្មាំសមុទ្រ លោក Nikos Kokkalas បានប្រាប់ទូរទស្សន៍ជាតិក្រិក ERT ថា ជនចំណាកស្រុកទាំងនោះមកពីប្រទេសអេហ្ស៊ីប អាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់។ លោកបាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះត្រូវបានរារាំងដោយខ្យល់បក់ខ្លាំង។

គួរបញ្ជាក់ថា មនុស្សជាងមួយលាននាក់បានចូលក្រិកដោយខុសច្បាប់ ចាប់តាំងពីឆ្នាំ២០១៥។ ភាគច្រើនបានបន្តដំណើររបស់ពួកគេទៅកាន់ប្រទេសអឺរ៉ុបផ្សេងទៀត ប៉ុន្តែរាប់រយនាក់ទៀតបានលង់ទឹកសមុទ្រ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img