25.8 C
Phnom Penh
Saturday, March 7, 2026
- Advertisement -spot_img

មនុស្ស១០នាក់ស្លាប់ដោយសារផ្ទុះហ្គាសនៅ អាហ្វ្រិកខាងត្បូង

- Advertisement -spot_img

អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្សសរុបចំនួន ១០នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងប្រហែល ៥០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការផ្ទុះហ្គាសនៅទីក្រុង Boksburg ទីក្រុងធំបំផុតរបស់អាហ្រ្វិកខាងត្បូង កាលពីព្រឹកថ្ងៃសៅរ៍។

លោក William Ntladi អ្នកនាំពាក្យនៃ សេវា គ្រប់គ្រង គ្រាអាសន្ន Ekurhuleni បានប្រាប់ស៊ីនហួថា ពួកគេបាន ទទួលរបាយការណ៍ថា រថយន្តដឹកហ្គាសបាន ជាប់គាំងនៅក្រោមស្ពានមួយក្នុងទីក្រុង Boksburg នៅម៉ោង ប្រហែល ៧:៥០ ព្រឹក។

លោក Ntladi បាន និយាយ បន្ថែម ទៀត ថា “នៅពេលដែលអ្នក ពន្លត់ អគ្គីភ័យ ព្យាយាម ពន្លត់ភ្លើង មានការ ផ្ទុះ មួយ ហើយអ្នកពន្លត់អគ្គីភ័យ ៦ នាក់បានរងរបួស។ ដោយឡែក ពួកគេស្ថិតក្នុង ស្ថានភាព កំពុង សង្រ្គោះ បន្ទាន់ ខណៈ ពេលនេះ ប៉ូលិស កំពុង តែ ស៊ើបអង្កេត យ៉ាងលម្អិត ។

ទោះយ៉ាងណា បើតាមអ្នកនាំពាក្យបានឲ្យដឹងថាប្រភេទហ្គាស ដែលដឹកតាមរថយន្តនោះមិនមិនទាន់ដឹងច្បាស់លាស់ពីប្រភេទរបស់វា នោះទេ៕

ប្រភព VOA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img