បាងកក៖ មជ្ឈមណ្ឌលសុវត្ថិភាពចរាចរណ៍ថៃ បានប្រកាសក្នុងសន្និសីទសារព័ត៌មានថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មនុស្សជិត ៥០នាក់បានស្លាប់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ពោលគឺអំឡុងពេលបីដំបូង នៃអ្វីដែលហៅថា «ថ្ងៃគ្រោះថ្នាក់ទាំងប្រាំពីរ»។
មជ្ឈមណ្ឌលនេះបាននិយាយថា មនុស្ស ១,១៨២នាក់ផ្សេងទៀតបានរងរបួស នៅក្នុងគ្រោះថ្នាក់ចំនួន ១,១៨៣លើក ដែលបានរាយការណ៍ក្នុងរយៈពេលបីថ្ងៃ ជាមធ្យមប្រហែល ៤០០នាក់បានរងរបួស ក្នុងមួយថ្ងៃ។
សន្និសីទសារព័ត៌មាននេះ ធ្វើឡើងនៅទីស្តីការនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ និងដឹកនាំដោយលោក ជោតិរិន កើតសុម (Chotenarin Kerdsom) ដែលជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រសួងមហាផ្ទៃផងដែរ។
លោក ជោតិរិន ប្រាប់អ្នកសារព័ត៌មានដែរថា គ្រោះថ្នាក់ចរាចរណ៍កើនឡើង ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។
លោកបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥៩ នាក់កាលពីថ្ងៃសៅរ៍។ លោកបានបន្តថា មនុស្ស៤៦៧នាក់បន្ថែមទៀតបានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍៤៦៦លើក ដែលបានរាយការណ៍នៅថ្ងៃនោះដដែល។ លោក Chotenarin បាននិយាយថា កាលពីថ្ងៃសុក្រ មនុស្សចំនួន ៤៨ នាក់បានស្លាប់ និង ៣៦៣ នាក់បានរងរបួសក្នុងគ្រោះថ្នាក់ចំនួន ៣៦៦ លើក។
យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលនេះបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ពីរ គឺល្មើសល្បឿន និងស្រវឹង៕



ប្រភព Southeast Asia ប្រែសម្រួលដោយគីរីដងរែក




