26 C
Phnom Penh
Thursday, September 19, 2024
- Advertisement -spot_img

មនុស្សរាប់សិបនាក់បានស្លាប់ បន្ទាប់ពីព្យុះទីហ្វុង យ៉ាងសហ្សុី បានវាយលុកប្រទេសវៀតណាម បង្កឲ្យមានទឹកជំនន់ និងបំផ្លាញ់ទីក្រុងទាំងមូល

- Advertisement -spot_img

ព្យុះទីហ្វុង យ៉ាហ្សុី ដែលជាព្យុះដ៏មានគ្រោះថ្នាក់បំផុតរបស់អាស៊ីក្នុងឆ្នាំនេះ បានបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់នៅភាគខាងជើងប្រទេសវៀតណាម និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រ ខណៈដែលវាបានបោកបក់ទៅទិសខាងលិច របស់ប្រទេសវៀតណាម។

ប្រភពពី រដ្ឋាភិបាលវៀតណាមបានរាយការណ៍មកថា មនុស្ស 49 នាក់បានស្លាប់ និង 22 នាក់កំពុងបាត់ខ្លួន ដែលភាគច្រើនដោយសារតែការរអិលបាក់ដី និងទឹកជំនន់ដែលបង្កឡើងដោយព្យុះទីហ្វុង។

ព្យុះទីហ្វុងនេះបានបោកបក់កាលពីថ្ងៃសៅរ៍លើឆ្នេរសមុទ្រភាគឦសាននៃប្រទេសវៀតណាម ដែលជាកន្លែងប្រតិបត្តិការផលិតកម្មដ៏ធំរបស់ក្រុមហ៊ុនក្នុងស្រុក និងបរទេស។ វា​ត្រូវ​បាន​ទម្លាក់​ចំណាត់​ថ្នាក់​ទៅ​ជា​ខ្យល់​ព្យុះ​ត្រូពិច​កាល​ពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​ទីភ្នាក់ងារ​ឧតុនិយម​បាន​ព្រមាន​នៅកាល​ថ្ងៃ​ចន្ទអំ​ពី​គ្រោះ​ទឹក​ជំនន់ និងមាន​ការ​បាក់​ដី​បន្ថែម​ទៀត។

ខ្យល់ព្យុះទីហ្វុងនេះ វាបានកាត់ផ្តាច់ចរន្តអគ្គិសនី ធ្វើឲ្យក្រុមហ៊ុនរាប់លានក្រុមហ៊ុនផ្អាកប្រតិបត្តិការ ផ្លូវថ្នល់លិចទឹក គ្មានបណ្តាញទូរគមនាគមន៍ បាក់ស្ពានខ្នាតមធ្យម និងដើមឈើរាប់ពាន់ដើម និងបាននាំសកម្មភាពសេដ្ឋកិច្ចនៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មជាច្រើនត្រូវផ្អាកទាំងអស់។

អ្នកគ្រប់គ្រង និងកម្មករនៅសួនឧស្សាហកម្ម និងរោងចក្រក្នុងទីក្រុង Haiphong ដែលជាទីក្រុងឆ្នេរសមុទ្រដែលមានប្រជាជនចំនួនពីរលាននាក់បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេមិនមានអគ្គិសនីប្រើប្រាស់ ហើយកំពុងព្យាយាមជួយសង្គ្រោះឧបករណ៍ពីរោងចក្រដែលដំបូលដែកត្រូវបានបំផ្លិចបំផ្លាញ ខណៈដែលមានភ្លៀងធ្លាក់កាន់តែច្រើន។

ក្រុមហ៊ុន LG Electronics ដែលជាក្រុមហ៊ុនផលិតគ្រឿងបរិក្ខារ និងគ្រឿងអេឡិចត្រូនិចដ៏សំខាន់មួយបាននិយាយថា មានការខូចខាតនៅកន្លែងផលិតរបស់ខ្លួន ប៉ុន្តែមិនមានអ្នករងរបួសក្នុងចំណោមបុគ្គលិករបស់ខ្លួនឡើយ។ ប៉ុន្តែ ឃ្លាំងមួយដែលមានទូទឹកកក និងម៉ាស៊ីនបោកគក់ត្រូវបានជន់លិច ​បណ្តាលឲ្យរងការខូចខាតទាំងស្រុង។

លោក Hong Sun ប្រធានសមាគមធុរកិច្ចកូរ៉េខាងត្បូងនៅវៀតណាមបាននិយាយនៅពេលសួរអំពីផលប៉ះពាល់របស់ព្យុះទីហ្វុងមកលើរោងចក្រកូរ៉េនៅតំបន់ឆ្នេរ។
អ្នក​គ្រប់​គ្រង​រោង​ចក្រ​ជួល​បាន​បញ្ជាក់​ពី​ការ​ខូច​ខាត​ដំបូល​យ៉ាង​ទូលំ​ទូលាយ និង​ការ​ដាច់​ចរន្ត​អគ្គិសនី​យូរ​ឆ្នាំ​នៅ​ខេត្ត​ភាគ​ខាង​ជើង។
អាជ្ញាធរបាននិយាយថាកាលពីថ្ងៃចន្ទ ខ្យល់ព្យុះទីហ្វុង បានធ្វើឲ្យស្ពានមួយក្នុងខេត្ត Phu Tho បានបាក់ បណ្តាលឲ្យមនុស្សស្លាប់ និងបាត់ខ្លួនមិនទាន់រកឃើញ។

មន្ត្រីជាន់ខ្ពស់នៃមន្ទីរដឹកជញ្ជូនខេត្តបាននិយាយថា “ជាធម្មតានេះគឺជាស្ពានដ៏មមាញឹក ដែលជាស្ពានសំខាន់ក្នុងខេត្ត” ដោយបន្ថែមថា មិនទាន់មានរបាយការណ៍ស្តីពីអ្នកស្លាប់ និងរបួសនៅឡើយទេ។ អាជ្ញាធរបានបន្តទៀតថា ការស៊ើបអង្កេតដំបូងរបស់ពួកគេបានបង្ហាញថា មានរថយន្តចំនួនប្រាំបីនៅលើស្ពាននៅពេលដែលវាបានដួលរលំ។
ទីភ្នាក់ងារអាកាសធាតុបានព្រមានអំពីទឹកជំនន់ និងការរអិលបាក់ដីបន្ថែមទៀត ហើយបាននិយាយថា ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងត្រូវបានគេរំពឹងថានៅល្ងាចថ្ងៃចន្ទនៅក្នុងរដ្ឋធានីហាណូយ ដែលជាទីក្រុងដែលមានប្រជាជន 8.5 លាននាក់។

ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលរដ្ឋ EVN បាននិយាយថា អតិថិជនជាង 5.7 លាននាក់បានបាត់បង់ថាមពលកាលពីចុងសប្តាហ៍ ដោយសារខ្សែភ្លើងរាប់សិបខ្សែត្រូវបានខូច ប៉ុន្តែអគ្គិសនីត្រូវបានជួសជុលឡើងវិញកាលពីថ្ងៃចន្ទដល់ជិត 75% នៃអ្នករងផលប៉ះពាល់។

ប្រភព Routers ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img