មានមនុស្សរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅភាគខាងត្បូងប្រទេសចិន និងវៀតណាម នៅមុនពេលព្យុះទីហ្វុងដ៏ធំមួយបោកបក់លើតំបន់ឆ្នេរសមុទ្រ កាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះ ដែលពាំនាំមកជាមួយនូវខ្យល់បក់បោកខ្លាំង និងភ្លៀង ហើយបង្ខំឱ្យលុបចោលជើងហោះហើរ និងរថភ្លើងរាប់រយ។
ជាមួយនឹងកម្លាំងខ្យល់បក់បោកអតិបរមា ១៣៦.៨គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះទីហ្វុង ថាលីម គឺជាព្យុះទីហ្វុងទី ៤ ហើយក្នុងឆ្នាំនេះ ដែលបានធ្វើដំណើរទៅដល់តំបន់ឆ្នេរសមុទ្រនៃខេត្តក្វាងទុង។
ប្រទេសចិនបានរជូនដំណឹងពណ៌ទឹកក្រូច ដែលជាការព្រមានកម្រិតខ្ពស់បំផុតទីពីរក្នុងប្រព័ន្ធកូដបួនពណ៌។
ដោយឡែកអាជ្ញាធរក្នុងប្រទេសវៀតណាម ពួកគេកំពុងរៀបចំជម្លៀសមនុស្សប្រហែល ៣០,០០០នាក់ចេញពីតំបន់ដែលត្រូវបានគេព្យាករណ៍ថា នឹងរងការវាយប្រហារខ្លាំងបំផុតពីព្យុះទីហ្វុង ថាលីម នៅក្នុងខេត្ត កាង នីន និងហៃ ផុង ចាប់ពីរសៀលថ្ងៃចន្ទសប្តាហ៍នេះ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជិញ បានដឹកនាំក្រុមឆ្លើយតបគ្រោះមហន្តរាយ ឱ្យរៀបចំការងារជួយសង្គ្រោះ និងជំនួយសង្គ្រោះន្ទាន់ ដោយព្រមានអំពីគ្រោះទឹកជំនន់ដែលអាចកើតមាន។



ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក




