27.2 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

មនុស្សជិត 50 លាននាក់ នឹង ប្រឈមមុខគ្រោះអត់ឃ្លាននៅអាហ្វ្រិកកណ្តាល និងខាងលិច

- Advertisement -spot_img

UN បាននិយាយកាលពីថ្ងៃទី 12 ខែធ្នូថាមនុស្សចំនួន 49.5លាននាក់ ត្រូវបានរំពឹងថា នឹងជួបគ្រោះអត់ឃ្លាននៅអាហ្វ្រិកខាង លិច និងកណ្តាល នៅឆ្នាំក្រោយ ដោយសារ តែជម្លោះ ការប្រែប្រួលអាកាសធាតុ និងតម្លៃ អាហារខ្ពស់។ តួលេខនេះ គឺខ្ពស់ជាងឆ្នាំ2023 ចំនួន 4%។
នៅប្រទេសជាប់មាត់សមុទ្រ ចំនួនមនុស្សដែលប្រឈមនឹងភាព អត់ឃ្លានធ្ងន់ធ្ងរ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ 6.2លាននាក់ ក្នុងឆ្នាំ2024  កើនឡើង 16% ធៀបនឹងឆ្នាំនេះ នេះបើយោងតាមការវិភាគសន្តិសុខស្បៀង ដែលចេញផ្សាយដោយកម្មវិធីស្បៀងអាហារពិភពលោក របស់ UN (WFP) និងភ្នាក់ងារមនុស្សធម៌ ផ្សេងទៀត។ លោកស្រី Margot Vandervelden នាយកអង្គការ WFP ប្រចាំតំបន់អាហ្វ្រិកខាងលិច បាននិយាយ ថា “ភាពអត់ឃ្លានស្រួចស្រាវនៅតែស្ថិតក្នុង កម្រិតកំណត់ត្រាក្នុងតំបន់នៅឡើយ ប៉ុន្តែការផ្តល់មូលនិធិដែលត្រូវការដើម្បីឆ្លើយតប គឺ មិនមានដំណើរការទេ។ ការផ្តល់មូលនិធិ មិនគ្រប់គ្រាន់ មានន័យថា អ្នកស្រេកឃ្លាន កម្រិតមធ្យមនឹងត្រូវបង្ខំឱ្យរំលងអាហារ ឬ ទទួលទានអាហារដែលមិនសូវមានជីវជាតិ ធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យនៃការ ធ្លាក់ចូលទៅក្នុងដំណាក់កាលវិបត្តិ ឬ ដំណាក់កាលសង្គ្រោះបន្ទាន់ ដែលបន្តវដ្តនៃភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ”។



ការ វិភាគបានរកឃើញថា គ្រួសារជាងពីរក្នុង ចំណោមគ្រួសារបីនៅអាហ្វ្រិកខាងលិច និង អាហ្វ្រិកកណ្តាល មិនអាចមានលទ្ធភាព ទទួលបានរបបអាហារដែលមានសុខភាព ល្អនោះទេ។ WFP បាននិយាយថា តម្លៃនៃរបបអាហារដែលមានជីវជាតិប្រចាំថ្ងៃនៅ ក្នុងបណ្តាប្រទេសនៅតំបន់ Sahel, Burkina Faso, Mali និង Niger គឺខ្ពស់ ជាង 110% នៃប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃនៅក្នុងតំបន់។

បណ្តាប្រទេសនៅតំបន់ Sahel កំពុងប្រឈមមុខនឹងការបះបោរ របស់រដ្ឋអ៊ីស្លាម ដែលបានជម្លៀសប្រជាជន ប្រហែល 4 លាននាក់ ចេញពីផ្ទះ និងកសិដ្ឋានរបស់ពួកគេ នេះបើយោងតាមតួលេខ របស់ UN ។ សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ ក៏មានជម្លោះជាបន្តបន្ទាប់ ដែល បានជម្លៀសមនុស្សជិត ៧ លាននាក់ចេញ។ វិបត្តិនៅតំបន់ Sahel បានរុញច្រាន ប្រជាជនឱ្យស្វែងរកការជ្រកកោននៅ ប្រទេសជិតខាងតាមឆ្នេរសមុទ្រ ដូចជា ប្រទេស Ivory Coast, Togo និង Ghanaជាប្រទេសកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត។ លោក Ollo Sib ទីប្រឹក្សា ស្រាវជ្រាវជាន់ខ្ពស់របស់ WFP បាន និយាយថា “ស្ទើរតែ 80% នៃប្រជាជន ដែលបច្ចុប្បន្នស្ថិតក្នុងស្ថានភាពពិបាករក ទទួលទាន គឺស្ថិតនៅក្នុងតំបន់ដែលរងផល ប៉ះពាល់ដោយជម្លោះ”។ លោកបានព្រមាន ថា បើគ្មានការអន្តរាគមន៍ទេ ស្ថានការណ៍ អាចនឹងកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀតក្នុង តំបន់មួយចំនួន៕



ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img