23.1 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

ភ្នំភ្លើងមួយបានផ្ទុះឡើងនៅភាគ និរតីប្រទេសអ៊ីស្លង់

- Advertisement -spot_img

ការិយាល័យឧតុនិយមរបស់ប្រទេសអ៊ីស្លង់ បាននិយាយថា ភ្នំភ្លើងមួយបានចាប់ផ្តើមផ្ទុះ ឡើងកាលពីយប់ថ្ងៃទី18 ខែធ្នូ នៅប្រទេសអីស្លង់ ភាគខាងត្បូងនៃរដ្ឋធានី Reykjavik បន្ទាប់ពីមានការរញ្ជួយដីមួយបានកើតឡើង។ អស់រយៈពេលជាច្រើនសប្ដាហ៍ ប្រទេស នៅតំបន់ Nordic មួយនេះ មានការប្រុងប្រយ័ត្នខ្ពស់សម្រាប់ការផ្ទុះដ៏មានសក្តានុពលនៅពេលណាមួយបន្ទាប់ពីរយៈពេលសកម្មភាពរញ្ជួយដីខ្លាំងនៅលើឧបទ្វីបភាគនិរតី ដែលបានជំរុញឱ្យមានការជម្លៀសចេញកាលពីខែមុន។

IMO បាននិយាយថា “នៅម៉ោង 22.17 ការផ្ទុះភ្នំភ្លើងបានចាប់ផ្ដើមភាគGrindavikនៅលើខាងជើងនៃទីក្រុង ឧបទ្វីប Reykjanes”។ វីដេអូផ្សាយផ្ទាល់នៃ ការផ្ទុះនេះ បានបង្ហាញឱ្យឃើញនូវកម្អែភ្នំភ្លើ ងពណ៌ទឹកក្រូច បញ្ចេញពន្លឺទៅលើមេឃពេលយប់ ហ៊ុព័ទ្ធដោយផ្សែង។ ឧទ្ធម្ភាគចក្រ ឆ្មាំឆ្នេរសមុទ្របានហោះឡើង ដើម្បីបញ្ជាក់ទី តាំង និងទំហំពិតប្រាកដនៃការផ្ទុះ”។ កាលពី ខែវិច្ឆិកា ការរញ្ជួយដីតូចៗរាប់ពាន់បានវាយ ប្រហារតំបន់ភាគខាងត្បូងនៃឧបទ្វីបReykjavik។ អ្នកស្រុកប្រហែល 4,000 នាក់ នៃ Grindavik កំពង់ផែនេសាទចម្ងាយ ប្រហែល 40 គីឡូម៉ែត្រពីរដ្ឋធានី ត្រូវបាន ជម្លៀសចេញតាំងពីថ្ងៃទី11 ខែវិច្ឆិកា បន្ទាប់ពី ក្រុមមន្ត្រីបានកំណត់ថា …ផ្លូវរូងក្រោមដីន magma ក៏ត្រូវបានចាត់ទុកថា ជាកន្លែងនៃ ការផ្ទុះមួយ។

ប្រទេសអ៊ីស្លង់ ជាជម្រកនៃប្រព័ន្ធភ្នំភ្លើងសកម្មចំនួន 3 ដែលជាចំនួនខ្ពស់បំផុតនៅអឺរ៉ុប។ប៉ុន្តែឧបទ្វីបReykjanes មិនបានជួបប្រទះការផ្ទុះអស់រ យៈពេល ៨សតវត្សមកហើយ រហូតដល់ឆ្នាំ2021។ ការផ្ទុះចំនួន៣ បានវាយប្រហារ នៅតំបន់ដាច់ស្រយាល ហើយអ្នកស្រាវជ្រាវភ្នំភ្លើងនិយាយថានេះអាចជាការចាប់ផ្តើមនៅយុគសម័យថ្មី នៃសកម្មភាពភ្នំភ្លើងនៅក្នុង តំបន់។ ការផ្ទះពីមុននៅជិតភ្នំភ្លើងFagradalsfjall នៅលើឧបទ្វីប Reykjanesបានកើតឡើងក្នុងឆ្នាំ 2021, 2022 និងដើម ឆ្នាំនេះ ក្នុងឆ្នាំ 2010 ការផ្ទុះភ្នំភ្លើងEyjafjallajokullរបស់អីស្លង់ ជាភ្នំភ្លើងគ្របដណ្តប់លើទឹកកកកម្ពស់ជាង 1,660 ម៉ែត្របានភាយផេះយ៉ាងច្រើនចូលទៅក្នុងបរិយាកាស។ ការផ្ទុះដ៏ខ្លាំងក្លានោះ មិនមានគ្រោះ ថ្នាក់ដល់ជីវិតនោះទេ ប៉ុន្តែបានធ្វើឱ្យលុប ចោលជើងហោះហើរប្រហែល 100,000ជើង ហើយបានធ្វើឱ្យអ្នកដំណើរជាង 10 លាននាក់ ជាប់គាំង។ ស្ថិតនៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង ប្រទេសអ៊ីស្លង់ ឆ្លងកាត់ជួរ ភ្នំពាក់កណ្ដាលអាត្លង់ទិក ដែលជាស្នាមប្រេះ នៅក្នុងបាតមហាសមុទ្រដែលបំបែកបន្ទះ ផែនដីអឺរ៉ាស៊ី និងអាមេរិកខាងជើង៕

ប្រភព AFP ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img