អ្នកនេសាទម្នាក់មានទូកចំនួន១៧គ្រឿង ទុកជាមរតកសម្រាប់ចែកឲ្យកូនប្រុសចំនួនបីនាក់របស់គាត់។
ក្រោយពីឪពុកបានស្លាប់ទៅ កូនៗបានបើកមើលបណ្ដាំរបស់ឪពុកមានសេចក្ដីថា៖
-” កូនច្បងត្រូវបានទូកចំនួនពាក់កណ្ដាលនៃទូកទាំង១៧គ្រឿង រីកូនបន្ទាប់ត្រូវបានចំនួន១ភាគ៣ នៃចំនួនទូកទាំង១៧គ្រឿង រីឯកូនពៅ ត្រូវបានចំនួន១ភាគ៩ នៃចំនួនទូក ទាំង១៧គ្រឿង។
កូនៗចែកគ្នាមិនដាច់សោះ ព្រោះ១៧ចែកមិនដាច់នឹង២ ១៧ចែកមិនដាច់នឹង៣ ហើយ១៧ក៏ចែកមិនដាច់នឹង៩ដែរ…
ខណៈនោះ មានបុរសជិតខាងដ៏ចំណាស់ម្នាក់បានយកទូករបស់គាត់មួយមកឲ្យកូនទាំបីនាក់ ធ្វើឲ្យចំនួនទូកកើនឡើង១៨ទូក រួចជួយចែកឲ្យកូនទាំងបីនាក់ ដូចតទៅ៖
-“១៨ចែកនឹង២ត្រូវជា៩ ដូច្នេះ កូនច្បងត្រូវបានទូកចំនួន៩គ្រឿង ១៨ចែកនឹង៣ត្រូវជា៦ ដូច្នេះកូនបន្ទាប់ត្រូវបានទូកចំនួន៦គ្រឿង ១៨ចែកនឹង៩ត្រូវជា២ ដូច្នេះកូនពៅត្រូវបានទូកចំនួន២គ្រឿង…
បន្ទាប់មក យើងសរុបចំនួនទូកដែលកូនៗទទួលបានគឺ ៩បូក៦ ហើយបូក២ ស្មើនឹង១៧ទូក!
វានៅសល់ទូកមួយ គឺមេចំណែកយកទៅផ្ទះវិញ!”
កូនៗទះដៃហ៊ោព្រមទាំងទទួលយកមរតកដោយពេញចិត្តគ្រប់ៗគ្នា!
មេរៀននៃជីវិត៖ ក្នុងការចរចា និងដោះស្រាយបញ្ហា យើងត្រូវរកមូលដ្ឋានរួមមួយឲ្យឃើញ ឧទាហរណ៍ ទូកចំនួន១៨ ទើបយើងអាចរកឃើញនូវដំណោះស្រាយ!
ជាការពិត វាមិនងាយស្រួលក្នុងការស្វែងរកមូលដ្ឋានរួមឡើយ!
បន្ទាប់មក យើងត្រូវជឿជាក់ថា រាល់បញ្ហាពិតជាមានដំណោះស្រាយ… ហើយបើយើងមិនមានជំនឿទេ …នោះយើងពិតជាមិនអាចដោះស្រាយនូវបញ្ហាបានឡើយ…
ដោយ ទស្សនះ គីរីដងរែក