30.3 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

ព្រះរាជអាជ្ញា ដកការចោទប្រកាន់ពីបទបន្លំ ពីខ្សែប្រយុទ្ធ Neymar

- Advertisement -spot_img

(ម៉ាទ្រីដ)៖ ការចោទប្រកាន់ពីបទប្រព្រឹត្តិអំពើពុករលួយ និងបន្លំទៅលើកីឡាករ Neymar ត្រូវបានដកចេញវិញ ដោយក្រុមព្រះរាជអាជ្ញានៅប្រទេសអេស្ប៉ាញ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

ការចោទប្រកាន់នោះត្រូវបានធ្វើឡើងទៅលើខ្សែប្រយុទ្ធក្លិប Paris St-Germain និងក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ រួមជាមួយនឹងអ្នកដទៃទៀត នៅក្នុងការកាត់ក្តីមួយ ស្តីពីការផ្ទេររូបលោកកាលពីឆ្នាំ២០១៣ ពីក្លិប Santos ទៅកាន់ក្លិប FC Barcelona។

ដំបូងឡើយព្រះរាជអាជ្ញាបានស្វះស្វែងរកការដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាទឹកប្រាក់ ១០លានអឺរ៉ូទៅលើកីឡាករវ័យ ៣០ឆ្នាំរូបនេះ។ ប៉ុន្តែពួកគេបានប្រកាសដកការចោទប្រកាន់ពីជនជាប់ចោទទាំងអស់ សម្រាប់រាល់ការចោទប្រកាន់ដែលពួកគេបានប្រឈម។

ជនជាប់ចោទដទៃទៀតនៅក្នុងករណីនេះរួមមាន ឪពុកម្តាយរបស់ Neymar ក្លិបចំនួន២ អតីតប្រធានក្លិប Barcelona លោក Josep Maria Bartomeu និងលោក Sandro Rosell ព្រមទាំងអតីតប្រធានក្លិប Santos លោក Odilio Rodrigues ផងដែរ។

Neymar ដែលបានបដិសេធការចោទប្រកាន់នោះបានលើកឡើងថា លោកមិនបានចាំនោះទេថាតើលោកបានចូលរួមនៅក្នុងការចរចាផ្ទេរឬអត់។ កិច្ចព្រមព្រៀងមួយ ត្រូវបានសម្រេចក្នុងឆ្នាំ២០១១ សម្រាប់ការផ្ទេររបស់លោកពី Santos ទៅកាន់ Barcelona ដែលបានសម្រេចឡើងទាំងស្រុង ក្នុងរយៈពេល ២ឆ្នាំបន្ទាប់៕

ប្រភព BBC ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img