28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

ព្រះចៅស៊ុលតង់ ស្តេចព្រុយណេ នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា

- Advertisement -spot_img

ភ្នំពេញថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២២៖ ប្រមុខការទូតកម្ពុជាបានឱ្យដឹងថា ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រព្រុយណេ នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជាក្នុងឆ្នាំ២០២២នេះ។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសរសេរលើបណ្តាញសង្គមនៅថ្ងៃ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២៩២២ថា ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃ ប្រទេសព្រុយណេ នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា លោកបានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម តាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី0៩ ខែកុម្ភៈ ឆ្នាំ២០២២។

ឯកឧត្តមបានបញ្ជាក់ថា «២០២២ គឺជាឆ្នាំគម្រប់ខួបលើកទី៣០ នៃទំនាក់ទំនងការទូត រវាងប្រទេសយើងទាំងពីរ។ កម្ពុជាទន្ទឹងរង់ចាំដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេ និងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ នៅកម្ពុជាក្នុងឆ្នាំនេះ» ។

ក្នុងជំនួបនោះដែរប្រមុខការទូតកម្ពុជា លើកឡើងថា យើងក៏បានពិភាក្សាអំពីស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសង្ឃឹមថា នឹងអាចបន្តចូលរួមចំណែកដល់ដំណើរការកសាងសន្តិភាព ដែលជាផលប្រយោជន៍រួមរបស់ប្រជាជនមីយ៉ាន់ម៉ាគ្រប់រូប។

អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img