24.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ព្រឹត្តិការណ៍ Women’s Nations League មិនធ្លាប់មានពីមុនមកនោះ នឹងចាប់ផ្តើមនៅឆ្នាំក្រោយ

- Advertisement -spot_img

(ឡុងដ៍)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ផ្នែកនារី Women’s Nations League នឹងចាប់ផ្តើមជាលើកដំបូងនៅឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប (UEFA) បានប្រកាសព្រឹត្តិការណ៍ប្រកួតប្រជែងថ្មី ដែលនឹងចាប់ផ្តើមនាសរទររដូវ ឆ្នាំ២០២៣ ជាការឆ្ពោះទៅកាន់ព្រឹត្តិការណ៍ Women’s European Championship ឆ្នាំ២០២៥។

«ឥឡូវនេះដល់ពេលវេលាហើយ ដែលត្រូវអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ផ្នែកនារីបន្ថែមទៀត» នេះបើតាមសម្តីប្រធាន UEFA លោក Aleksander Ceferin បានលើកឡើង។

គួររំលឹកថា ព្រឹត្តិការណ៍ Nations League ផ្នែកបុរស ត្រូវបានចាប់ផ្តើមប្រកួតកាលពីឆ្នាំ២០១៨ ដើម្បីជំនួសឲ្យការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ជាមួយនឹងការប្រកួតប្រជែងកាន់តែច្រើនជាងមុន៕

ប្រភព BBC ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img