កងកម្លាំងណាតូ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅមូលដ្ឋានមួយ នាភាគឦសានប្រទេសប៉ូឡូញ ក្បែរតំបន់យុទ្ធសាស្ត្រនៅអឺរ៉ុបខាងកើត។
សមយុទ្ធដែលមានការចូលរួមពីយោធាអាមេរិក អង់គ្លេស និង ប្រទេសផ្សេងទៀតនេះ ត្រូវបានបង្ហាញដល់ NHK និង ប្រព័ន្ធ ផ្សព្វផ្សាយផ្សេងទៀតកាលពីថ្ងៃពុធទី១៤ខែធ្នូ។
យោធាអាមេរិកនិយាយថា សមយុទ្ធនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើសេណារីយ៉ូ ដែលកងកម្លាំងអង់គ្លេស នឹងបើកការវាយប្រហារលើសត្រូវ បន្ទាប់មកគឺការវាយប្រហារដ៍សាហាវដោយអង្គភាពរថក្រោះអាមេរិក។
មូលដ្ឋានប៉ូឡូញនេះ ជាកន្លែងនៃអង្គភាពពហុជាតិសាសន៍របស់ណាតូ។ វាមានទីតាំងនៅជិតច្រករបៀង Suwalki Gap ប្រវែងប្រហែល១០០គីឡូម៉ែត្រ រវាងប៉ូឡូញ និងលីទុយអានី។ ប្រទេ សទាំងពីរ គឺជារដ្ឋបាល់ទិកមួយក្នុងចំណោមរដ្ឋទាំងបី ដែលជាកម្មសិទ្ធិរបស់អង្គការណាតូ។
ច្រករបៀងនេះ ក៏ផ្សារភ្ជាប់រវាងតំបន់ Kaliningrad របស់រុស្ស៊ីនិងប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីផងដែរ។
មេបញ្ជាការអាមេរិកម្នាក់និយាយថា ការមានអង្គភាពពហុជាតិសាសន៍រួមគ្នានៅក្នុងតំបន់នេះ នឹងពង្រឹងកងកម្លាំងណាតូបន្ថែមទៀត។ ការត្រៀមលក្ខណៈ បានធ្វើឡើងរួចរាល់អស់ហើយ សម្រាប់សេណារីយ៉ូនៃការឈ្លានពានពីសត្រូវគ្រប់ប្រភេទ៕


ប្រភព NHK ប្រែសម្រួលដោយគីរីដងរែក




