28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

ពេជ្រ សម្បត្តិ ថា ចំណូលពីគុនខ្មែរអាចជួយខ្លួនដោះបំណុលគ្រួសារ

- Advertisement -spot_img

អ្នកប្រដាល់គុនខ្មែរវ័យក្មេង ពេជ្រ សម្បត្តិ រំឭកថា ពេលឈានជើងចូលហាត់នៅក្លិបចលនាយុវជន ក១៥៧បានមួយខែ កាលដើមឆ្នាំ២០២១ គេក៏សម្រេចចិត្តលាគ្រូបង្វឹក ពេជ្រ សុផាន់ ទៅស្រុកកំណើតវិញ ព្រោះពិបាកទ្រាំខ្លាំងពេក។

យុវជនវ័យ២០ឆ្នាំសង្កត់ធ្ងន់ថា ហ្វឹកហាត់ហត់ពេក និងពិបាកទើបវិលទៅស្រុកវិញ។ តែផ្ទុយទៅវិញមួយរយៈក្រោយមក គេបានសម្រេចចិត្តវិលមកហាត់ជាមួយលោក ពេជ្រ សុផាន់ សាជាថ្មី និងបានដាក់ចិត្តដាក់កាយតស៊ូរហូតបានផ្លែផ្កាដល់បច្ចុប្បន្ន។

សម្បត្តិ ប្រាប់ថា មុនចូលហាត់គុនខ្មែរ គេមានការងារជាអ្នកមើលជ្រូកនៅកសិដ្ឋានមួយកន្លែង និងទទួលបានប្រាក់ខែ២០០ដុល្លារ។ សម្រាប់ចំណូលពីការងារចាស់នេះមិនអាចទ្រទ្រង់ជីវភាពគ្រួសារបានធូរស្បើយឡើយ ទោះជាការងារមិនពិបាកខ្លាំងមែន។ មិនគ្រប់គ្រាន់ ព្រោះគ្រួសារជាប់ជំពាក់ធនាគារច្រើន ដែលត្រូវបង់ប្រចាំខែ។

ក្រោយចាប់អាជីពគុនខ្មែរ និងដំណើរការបានរលូនមក កីឡាករមានកំណើតនៅខេត្តកំពង់ស្ពឺអាចរកប្រាក់ចំណូលបានយ៉ាងច្រើនដើម្បីជួយឪពុកម្ដាយ និងដោះបំណុលគ្រួសារ។ មិនតែប៉ុណ្ណោះ គេក៏អាចទិញបានដីផ្ទាល់ខ្លួនផងដែរ។

ពេជ្រ សម្បត្តិ អះអាងនឹងប្រឹងប្រែងតស៊ូបន្ថែមទៀត ទោះជួបឧបសគ្គយ៉ាងណាក៏មិនបោះបង់ ព្រោះស្រលាញ់អាជីពមួយនេះ។ គេថា នឹងប្រឹងប្រែងរហូតមានឱកាសដណ្ដើមបានខ្សែក្រវាត់ដូចគេ៕
ដោយ៖គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img