20.7 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

ពូទីន ចេញបញ្ជាឲ្យ កែនទាហាន ជាង ១៣ម៉ឺន នាក់ទៀត

- Advertisement -spot_img

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យយោធារបស់លោក កែនទាហានចំនួន ១៣៧ ០០០ នាក់ទៀត ដើម្បីបង្កើនទំហំកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដល់ ២ ០៤០ ០០០ នាក់ ខណៈសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ឈានចូលខែទី៧

យោងតាមក្រឹត្យដែលចេញផ្សាយនៅលើគេហទំព័រនីតិបញ្ញត្តិរបស់រដ្ឋាភិបាលបានបង្ហាញថា បញ្ជានេះនឹងចូលជាធរមាននៅថ្ងៃទី១ខែមករាឆ្នាំ២០២៣។

លើកចុងក្រោយដែលលោក ពូទីន បង្កើនទំហំកងទ័ពរុស្ស៊ីគឺក្នុងខែវិច្ឆិកាឆ្នាំ២០១៧ នៅពេលដែលចំនួនបុគ្គលិកប្រយុទ្ធ ត្រូវបានបង្កើនពី ១០៩០០០០នាក់ ដល់ ១០១០០០០ នាក់។

នៅដើមប្រតិបត្តិការក្នុងប្រទេសអ៊ុយក្រែន, រុស្ស៊ី មិនបាននិយាយថា ខ្លួនមានទាហានប៉ុន្មាននាក់ស្លាប់និងរបួសនោះទេ ប៉ុន្តែខ្លួនធ្លាប់ទទួលស្គាល់នាពេលក្រោយថា ទាហានក្រុងមូស្គូចំនួន ១ ៣៥១នាក់ ត្រូវបានសម្លាប់។

ទោះបីជាយ៉ាងណាក៏ដោយ តាមការប៉ាន់ប្រមាណរបស់លោកខាងលិច, ចំនួនពិតប្រាកដ អាចលើសនេះ១០ដងឯណោះ ខណៈអ៊ុយក្រែននិយាយថា ខ្លួនបានសម្លាប់ ឬធ្វើឲ្យទាហានរុស្ស៊ីរបួស យ៉ាងតិច ៤៥០០០ នាក់ ចាប់តាំងពីជម្លោះដែលទីក្រុងមូស្គូហៅថាជាប្រតិបត្តិការយោធាពិសេស បានចាប់ផ្តើមនៅថ្ងៃទី២៤ខែកុម្ភៈមក។

ទីក្រុង កៀវ ក៏ស្ទាក់ស្ទើរក្នុងការផ្សព្វផ្សាយព័ត៌មានអំពីចំនួនទាហានរបស់ខ្លួន ស្លាប់នៅក្នុងសង្គ្រាមផងដែរ ប៉ុន្តែកាលពីថ្ងៃចន្ទ ប្រមុខកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានសារភាពដ៏កម្រថា បុគ្គលិកបម្រើការជិត ៩០០០នាក់ ត្រូវបានសម្លាប់៕

ប្រភព The Guardian ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img