31 C
Phnom Penh
Saturday, March 15, 2025
- Advertisement -spot_img

ពុទ្ធបរិស័ទជិត ១មុឺននាក់ បានទៅចូលរួមគោរពបូជា ព្រះពុទ្ធសាសនានិងព្យាបាលជំងឺនៅវត្តចន្ទប្បជោត្តនារាមហៅ វត្តតាសុត នៅថ្ងៃពិធីបុណ្យមាឃបូជា

- Advertisement -spot_img

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃ ១៥ កើតខែមាឃ ឆ្នាំថោះបញ្ចសក័ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ម្សិលមិញនេះ ពុទ្ឋបរិស័ទ ប្រមាណជា ជិតមឺុននាក់ ដែលមកពីបណ្ដាខេត្ត និងអ្នកនៅខេត្តកំពង់ឆ្នាំង បាននាំគ្នាទៅវត្ត ចន្ទប្បជោត្តនារាម ហៅវត្តសុត ដើម្បីចូលរួមពិធីបុណ្យមាឃបូជា និងឲ្យព្រះអង្គព្យាបាលជំងឺផងដែរ។

ចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ២៤ ខែកុម្ភៈមានពុទ្ធបរិស័ទបានសម្រុកទៅជាច្រើននាក់ បានសំដៅទៅវត្តតាសុត នៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ដើម្បីរង់ចាំឲ្យព្រះអង្គបក់ផ្លិតព្យាបាលជំងឺតាមជំនឿ ក៏ដូចជាចូលរួមបុណ្យបបុណ្យ មាឃបូជា ដែលពុទ្ធបរិស័ទនៅក្នុងប្រទេសតែងប្រារព្ធឡើងនៅយប់ថ្ងៃទី ១៥ កើតខែមាឃ ជារៀងរាល់ឆ្នាំ។

យោងតាមរបាយការណ៍របស់អធិការនគរបាល ស្រុករលាបៀរបានឲ្យដឹងថា ចាប់តាំងពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ៣ រសៀល ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានភ្ញៀវទៅចូលរួមគោរពបូជានៅវត្តហៅវត្តសុត ចំនួនប្រមាណ ៧៣០០នាក់ (ភ្ញៀវមានចំនួនច្រើនជាងនេះព្រោះភ្ញៀវខ្លះបានសម្រុកនៅពេលរសៀលនិងយប់) ។របាយការណ៍ដដែលបានបញ្ជាក់ថាក្នុងនោះរថយន្តតូចធំមានចំនួន ៥២៧ គ្រឿងម៉ូតូ ៦៧ គ្រឿងកង់ ៣៣៥គ្រឿង។

អ្វីដែលជាទីចាប់អារម្មណ៍ពុទ្ធបរិស័ទដែលមានចំនួនយ៉ាងច្រើនក្រៃលែងបានអង្គុយដាក់ភ្លើងទៀនពីមុខតាមជួរមានរបៀបរៀបរយរង់ចាំព្រះអង្គ ច័ន្ទមុនី បក់ផ្លិត ព្យាបាលជំងឺ ប៉ុន្តែក្រោយពីគោរពកិច្ចបែបព្រះពុទ្ធសាសនានៃបុណ្យមាឃបូជារួចហើយព្រះអង្គចាន់មុន្នីក៏បានសូត្រកិច្ច តាមឧឃោសនៈស័ព រួចក៏បាញ់កាំជ្រួចបង្ហោះគោម ដែលជាកម្មវិធីត្រូវបានបញ្ចប់ ដោយគណៈកម្មាធិការបានបញ្ជាក់ថាព្រះអង្គមិនបាននិមន្តបក់ផ្លិតជូនបងប្អូនប្រជាពលរដ្ឋ ទេ ព្រោះពុទ្ធបរិស័ទ្ឋច្រើនពេក ។ព្រះអង្គក៍បានប្រោសព្រំតាមឧឃោសស័ពរួចហើយដែរ។

ពុទ្ធបរិស័ទដែលបានទៅក្នុងថ្ងៃបុណ្យមាឃបូជាដើម្បីព្យាបាលជំងឺមានមកពីខេត្តតាកែវ ព្រៃវែង ស្វាយរៀងកំពង់ចាម កំពង់ស្ពឺ កំពង់សោម ដែលសុខសឹងតែរថយន្តឈ្នួលខ្លះរថយន្តជាប់ខ្លួនបាននាំគ្នាវិលត្រឡប់ទៅផ្ទះវិញដោយនាំយកនូវទឹកសុទ្ធប្រេងក្រឡាប្រេងខ្យល់ដែលពួកគាត់បានដាក់ពីមុខពួកគាត់ដើម្បីទទួលមន្ត ព្រះអង្គ បក់ផ្លិតក្នុងគោលបំណងយកទៅព្យាបាលជំងឺរៀងៗខ្លួន ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img