26.7 C
Phnom Penh
Monday, July 28, 2025
- Advertisement -spot_img

ពិភពលោកពិតជារំជួលហើយ នៅពេលកូរ៉េខាងជើង និងរុស្សុីបានចាប់ផ្តើមជួបគ្នា

- Advertisement -spot_img

រថភ្លើងពាសដែករបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឆ្លងព្រំដែនចូលទៅក្នុងទឹកដីរុស្ស៉ីហើយ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា។ លោក គីម ជុងអ៊ុន នឹងត្រូវជួបលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅឯទីក្រុង វ្ល៉ាឌីវ៉ូស្ដុក (Vladivostok) ជាទីដែលកំពុងរៀបចំ វេទិកាសេដ្ឋកិច្ចបូព៌ា (Eastern Economic Forum) រហូតដល់ថ្ងៃពុធសប្ដាហ៍នេះ។ សហរដ្ឋអាមេរិកបានគំរាមទុកជាមុនពីការដាក់ទណ្ឌកម្មថ្មីបន្ថែមយ៉ាងធ្ងន់ធ្ងរ ប្រសិនបើកូរ៉េខាងជើងពិតជាលក់អាវុធឱ្យរុស្ស៉ីពិតមែននោះ។

នៅមុនពេលសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែនផ្ទុះឡើង ទំនាក់ទំនងរវាងកូរ៉េខាងជើងនិងរុស្ស៉ីមានលក្ខណៈត្រឹមជាកិច្ចសហប្រតិបត្តិការ តូចចអង្អៀត និងការទូតរអាក់រអួលប៉ុណ្ណោះ បើទោះជាប្រទេសទាំង២មានមរតកទំនាក់ទំនងជិតស្និទ្ធនឹងគ្នាបន្សល់ទុកពីសម័យសូវៀតក៏ដោយ។ ក្នុងឆ្នាំ២០១៥ លោក វ្ល៉ាឌីមៀ ពូទីន បានអញ្ជើញលោក គីម ជុងអ៊ុន បំពេញទស្សនកិច្ចនៅរុស្ស៉ី ដើម្បីចូលរួមពិធីប្រារព្ធខួបលើកទី៧០ នៃការបិទ បញ្ចប់សង្រ្គាមលោកលើកទី២។ ប៉ុន្តែ លោក គីម ជុងអ៊ុន នៅពេលនោះមិនទាន់ត្រៀមលក្ខណៈរួចរាល់ចូលរួមព្រឹត្តិការណ៍ធំបែបនេះ នៅឯក្រៅ ប្រទេសឡើយ។

មួយវិញទៀតនៅពេលនោះរុស្ស៉ីក៏បានគាំទ្រផងដែរដល់ដំណោះស្រាយដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ UN (UNSC) ប្រឆាំងទីក្រុងព្យុងយ៉ាង រហូតដល់ឆ្នាំ២០១៧ និងបានបរាជ័យក្នុងការបង្កើតភាពរីកចម្រើននៅក្នុងការកំណត់ពីផលប្រយោជន៍រួមនៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៀតផង។

តួយ៉ាង កិច្ចប្រជុំកំពូលឆ្នាំ២០១៩រវាងលោក គីម ជុងអ៊ុន និងលោក ពូទីន ធ្វើឡើងតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយបរាជ័យនៃកិច្ចប្រជុំកំពូលក្នុងទីក្រុងហាណូយ រវាងលោក គីម និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយជាលទ្ធផល មានតែលោកពូទីនម្នាក់ទេបានធ្វើសន្និសីទសារព័ត៌មានខ្លីៗពីកិច្ចប្រជុំនេះដែលនេះបានឆ្លុះបញ្ចំងថាទាំងរុស្ស៉ី និងកូរ៉េខាងជើង បានបរាជ័យ ក្នុងការស្វែងរកភាពប្រទាក់ក្រឡាគ្នានៅក្នុងផលប្រយោជន៍រៀងៗខ្លួន។

ដោយសារសង្រ្គាមឈ្លានពានរបស់រុស្សុីលើអ៊ុយក្រែនដែលផ្ទុះឡើងនៅខែកុម្ភៈ ឆ្នាំ២០២២ បានផ្តល់មូលដ្ឋានសម្រាប់ការរួមបញ្ចូលគ្នានៃផលប្រយោជន៍រួម រវាងប្រទេសទាំង២។ កូរ៉េខាងជើង បានចេញមុខគាំទ្រផ្នែកនយោបាយដល់រុស្ស៉ី តាមរយៈការទទួលស្គាល់ឯករាជ្យភាពនៃរដ្ឋាភិបាលលើកបន្តុប ឡើងដោយរុស្សុីក្នុងតំបន់ផ្ដាច់ខ្លួនស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងមូស្គូ នៅលើទឹកដីអ៊ុយក្រែន។

រីឯការគាំទ្រផ្នែកនយោបាយរបស់រុស្ស៉ីវិញបានផ្ដល់ឱ្យកូរ៉េខាងជើងនូវខែលការពារការថ្កោលទោសពីក្រុមប្រឹក្សាសន្តិសុខ UN ជុំវិញការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប និងការបាញ់ បង្ហោះផ្កាយរណប។

ក្រុមអ្នកជំនាញយល់ថាកូរ៉េខាងជើងអាចផ្តល់អាវុធ និងអាចធ្វើជាមូលដ្ឋានផលិតអាវុធមួយឱ្យរុស្ស៉ីនៅពេលអនាគត។ ប៉ុន្តែការផ្ដល់ឱ្យនេះនឹងមាន ដែនកំណត់ដោយសារតែបច្ចុប្បន្ន ប្រសិទ្ធភាព និងសមត្ថភាពផលិតនៃរោងចក្រផលិតអាវុធកូរ៉េខាងជើង នៅមានកម្រិតទាបនៅឡើយ។ អាវុធដែល កូរ៉េខាងជើង អាចនឹងផ្ដល់ឱ្យរុស្ស៉ីក្នុងពេលភ្លាមៗ អាចជាគ្រាប់កំាភ្លើងធំ កាំភ្លើងធំ និងប្រព័ន្ធគ្រាប់រ៉ុក្កែតស៊េរីចាស់ដែលនៅតែដំណើរការ ហើយអាច សម្លាប់ជីវិតមនុស្សបាន បើទោះជាមិនមានបំពាក់ប្រព័ន្ធ GPS កំណត់គោលដៅជាក់លាក់ក៏ដោយ។

ដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់រោងចក្រផលិតអាវុធកូរ៉េខាងជើង នៅបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក សឺហ្គៃ សយហ្គូ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី ជាសញ្ញាបង្ហាញពី ចេតនារបស់កូរ៉េខាងជើងចង់ក្លាយជាមូលដ្ឋានផលិតអាវុធមួយសម្រាប់លក់ឱ្យរុស្ស៉ី។

ជាថ្នូរមកវិញ កូរ៉េខាងជើងអាចនឹងស្នើសុំការគាំទ្រពីរុស្ស៉ី ដែលអាចនឹងរួមមានការផ្ដល់ជំនួយបច្ចេកវិទ្យាសម្រាប់អាវុធទំនើបៗ និងផ្កាយរណប ព្រមទាំងជំនួយជាស្បៀងអាហារ និងការគាំទ្រសំខាន់ៗដែល ជួយពង្រឹងអំណាចដឹកនាំរបស់លោក គីម ជុងអ៊ុន។ យ៉ាងនេះក្ដី គេនៅតែរង់ចាំមើលសិនថាតើកូរ៉េខាងជើង និងរុស្ស៉ី អាចផ្ដល់ការគាំទ្រឱ្យគ្នាទៅវិញ ទៅមកដល់កម្រិតណា ដែលសមស្របទៅនឹងការរំពឹងទុករបស់ពួកគេរៀងៗខ្លួន។

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img