ខេត្តកំពង់ឆ្នាំង នាឱកាសក្នុងការនាំយកស៊ីម៉ង់និងទេយ្យទាន ប្រគេនជូនដល់ព្រះសង្ឃគង្គ ចាំព្រះវស្សាក្នុងវត្តមង្គលបញ្ញាហៅវត្តបាញ់ឆ្គោល ដែលស្ថិតនៅក្នុង ភូមិបាញ់ឆ្កោល ឃុំជ្រែបាក់ ស្រុករលាប្អៀរ កាលពីព្រឹកថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០២៤ ។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក សេង វិចិត្រអភិបាលស្រុករលាប្អៀរ ព្រមទាំងមន្ត្រីរាជការនិងប្រជាពលរដ្ឋជាច្រើនទៀត។ ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានមានប្រសាសន៍ថាបច្ចុប្បន្ន រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងខ្លាំងក្លា ។
ឯកឧត្តមបានបន្តថា ក្រោយពី ពិធី បើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណន តេជោថ្មីៗ នេះរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ លើបញ្ហាព្រំដែន ដែលជាបញ្ហាក្តៅគគុក បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់អនុវត្តលើកិច្ចសហប្រតិការរួមគ្នាហៅកាត់ថា CLV ហើយក៏មានក្រុមញុះញង់មួយក្តាប់តូច ដែលចោទប្រកាន់ រាជរដ្ឋាភិបាលថាបានកាត់ទឹកដីភូមិភាគឦសានទៅឲ្យប្រទេសជិតខាង បញ្ហាពេលនេះគឺរាជរដ្ឋាភិបាលបានដាក់ចេញនិងអនុវត្តជាយូរឆ្នាំណាស់មកហើយ មិនមែនទើបតែថ្មីៗនេះទេ តែជនឆ្លៀតឱកាសចង់បង្កភាពអសន្តិសុខដល់ប្រទេសជាតិយើង ដែលមានបំណងធ្វើបាតុកម្មនៅថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០២៤ ប៉ុន្តែរាជរដ្ឋាភិបាលបានទប់ស្កាត់បានទាន់ពេលវេលា។ ជាមួយនឹងការអនុវត្តនិងគម្រោងធំៗប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ដល់ទីជនបទ ធ្វើឲ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋរស់នៅមានភាពប្រសើរឡើង។
សូមបញ្ជាក់ជូនថាអំណោយដែលបានផ្ដល់ទៅកាន់វត្តមង្គលបញ្ញា ហៅវត្តបាញ់ឆ្គោលនាថ្ងៃនោះមានស៊ីម៉ង់១០តោនបច្ច័យ១លានរៀល ចៅអធិការវត្ត ១០ ម៉ឺនរៀល ព្រះសង្ឃ ១អង្គៗទទួលបាន២ ម៉ឺនរៀលនិងពុទ្ធបរិស័ទចូលរួមជាច្រើននាក់ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន១ម៉ឺនរៀលផងដែរ។
ដោយគិរីដងរែក