26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

ពិធីបុណ្យកម្សាន្ដដ៏ធំប្រចាំឆ្នាំ Street Fiesta លើកទីពីររៀបចំដោយ Urban Village & Factory Phnom Penh ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកបទពិសោធន៍ដ៏រីករាយបំផុតដល់អ្នករស់នៅទីក្រុងភ្នំពេញនៅថ្ងៃទី 3-4 ខែមិថុនា!

- Advertisement -spot_img

ភ្នំពេញថ្ងៃទី30ខែឧសភាឆ្នាំ 2023 — កម្មវិធីដ៏ធំប្លែកជាងគេមួយ ដែលត្រូវបានគេស្គាល់ថាជា Street Fiesta គ្រោងនឹងត្រលប់មកវិញនៅចុងសប្ដាហ៍នេះ គឺនៅថ្ងៃទី3និង4ខែមិថុនាឆ្នាំ 2023 នៅ Urban Village and Factory Phnom Penh ដែលនឹងនាំមកជូននូវភាពប្លែកភ្នែកបែបសិល្បៈដ៏រស់រវើកដល់ទស្សនិកជនរាប់ពាន់នាក់ដើម្បីទស្សនានិងទទួលយកបទពិសោធន៍នៃការប្រារព្ធពិធីពោរពេញដោយភាពចម្រុះពណ៌ការសម្តែងបែបតាមដងផ្លូវនិងការរៀបចំជាសិល្បៈសម្រាប់ចំណីភ្នែក និងភាពកម្សាន្ដសប្បាយជាមួយនឹងផ្ទាំងទស្សនីយភាពស្រស់ស្អាត ព្រមទាំងមានការគូរគំនូរផ្ទាល់ផងដែរ។ Street Fiesta គឺជាពិធីបុណ្យកម្សាន្ដដ៏រស់រវើកមួយដែលគេប្រារព្ធឡើងដើម្បីអបអរភាពច្នៃប្រឌិតនិងនិរន្តរភាពនៃបរិស្ថានក្នុងទម្រង់នៃការសម្តែងតាមដងផ្លូវការតាំងពិពណ៌សិល្បៈដែលមិនប៉ះពាល់ដល់បរិស្ថាននិងផ្ទាំងទស្សនីយភាពអស្ចារ្យជាច្រើន។ពិធីបុណ្យកម្សាន្ដនេះគេបានប្រារព្ធឡើងជាលើកដំបូងនៅក្នុងឆ្នាំ 2020 មុនពេលការរាតត្បាតនៃជំងឺកូវីដ-19 ហើយវាជាកម្មវិធីដ៏ជោគជ័យមួយដែលមានមនុស្សជាង 5 ពាន់នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ អ្វីដែលគួរឱ្យរំភើបនោះគឺព្រឹត្តិការណ៍នេះនឹងត្រឡប់មកវិញកាន់តែធំដើម្បីនាំមកនូវពេលវេលាដ៏គួរឱ្យចងចាំជាមួយនឹងការតុបតែងចម្រុះពណ៌ដែលបំផុសគំនិតពីសិល្បៈតាមផ្លូវនិងការសម្តែងដែលលើកកម្ពស់បរិស្ថានហើយកម្មវិធីនេះ នឹងក្លាយជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នកស្រឡាញ់ការថតរូបដ៏ស្រស់ស្អាតការលំហែកម្សាន្ដ និងការទទួលបានការបំផុសគំនិតច្នៃប្រឌិតបន្ថែម ខណះពេលកម្សាន្ដរីករាយជាមួយមិត្តភក្តិក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់។

អ្នកដែលចូលរួម Street Fiesta នាពេលខាងមុខអាចរីករាយជាមួយសកម្មភាពជាច្រើនដូចជាសិល្បះគូររូបលើដៃបែបឥណ្ឌា, ម៉ាស៊ីនចាប់រង្វាន់តុក្កតា, ការគូររូបមនុស្សទៅជារូបតុក្កតាត្លុក, ការតាំងពិព័រណ៍សិល្បះ, ការឌីហ្សាញរូបលើកាបូបស្ពាយខ្លួនឯង, ការគប់ប៉េងប៉ោងជាដើម។ជាងនេះទៅទៀតក៏មានកន្លែងផ្សេងៗដ៏ស្រស់ស្អាតជាច្រើនសម្រាប់មនុស្សទៅទស្សនានៅទីតាំងកម្មវិធីផ្ទាល់ រាប់ចាប់ពីច្រកចូលដ៏គួរឱ្យចាប់អារម្មណ៍និងរស់រវើកតំបន់ផ្លាហ្សាដែលតុបតែងដោយកន្សែងពណ៌និងមានភ្លើងភ្លឺចែងចាំងកន្លែងថតរូបនិងស្តង់ទំនិញកន្លែងអង្គុយដ៏សប្បាយនិងតូបអាហារឆ្ងាញ់ៗ។ សំខាន់ជាងនេះទៅទៀតអ្នកទស្សនានឹងភ្ញាក់ផ្អើលជាមួយនឹងការសម្តែងជាច្រើនដូចជា ការរាំចង្វាក់ Tango,ការសម្ដែងបទចម្រៀងដោយតារាចម្រៀងល្បីៗ និងចម្រៀងបែបដេញហ្គីតា,ការដើរបង្ហាញម៉ូត,ការសម្ដែង​Drag Queen និងការសម្តែងសិល្បៈបែបតាមផ្លូវផ្សេងៗទៀតផងដែរ។សំបុត្រដើម្បីចូលរួមកម្មវិធីនឹងលក់ក្នុងតម្លៃត្រឹមតែ 2.5 ដុល្លារប៉ុណ្ណោះហើយអ្នកអាចរីករាយជាមួយសកម្មភាពនិងការកម្សាន្តទាំងអស់ដែលបានរៀបរាប់ដូចខាងលើជាមួយនឹងភេសជ្ជៈមួយកែវដោយឥតគិតថ្លៃផងដែរ។ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីម៉ោង 3 រសៀលដល់ម៉ោង 10 យប់នៅចុងសប្តាហ៍ទីមួយនៃខែមិថុនាឆ្នាំ 2023។ព្រឹត្តិការណ៍នេះអាចប្រព្រឹត្តទៅបានដោយមានការគាំទ្រពី Tiger ជាអ្នកឧបត្ថម្ភធំនិង Cathay United Bank (Cambodia) Corporation Limited ជាអ្នកសហការឧបត្ថម្ភកម្មវិធី។ ក្រៅពីត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលច្នៃប្រឌិតធំបំផុតសម្រាប់ព្រឹត្តិការណ៍អស្ចារ្យជាច្រើនជាសហគមន៍ដ៏រស់រវើកនិងជាការិយាល័យធ្វើការរួមគ្នានៅក្នុងទីក្រុងភ្នំពេញ Urban Villageដែលមានទីតាំងនៅជាប់នឹង​Factory Phnom Penh ក៏ជាគម្រោងខុនដូលំដាប់អន្តរជាតិដែលមានការទទួលស្គាល់យ៉ាងលើសលប់លើផ្ទៃដី 7.6 ហិកតាដែលបង្កើតឡើងដោយជោគជ័យ​ដោយអ្នកអភិវឌ្ឍន៍ហុងកុងដែលគួរឱ្យទុកចិត្តហើយគម្រោងនេះត្រូវបានកំណត់ថាជាគម្រោងស្តង់ដារពិភពលោកជាមួយនឹងសម្ភារះបរិក្ខារទំនើបៗនិងត្រូវបានរចនាឡើងសម្រាប់របៀបរស់នៅដែលគួរឱ្យចង់បានបំផុតនិងកម្រិតស្តង់ដារនៃការរស់នៅដែលមនុស្សគ្រប់គ្នាអាចមានលទ្ធភាពទិញបាន។ជាដំណឹងល្អសម្រាប់អ្នកដែលកំពុងស្វែងរកខុនដូដែលសមរម្យពេលនេះ​Urban Village ទើបតែផ្តល់ប្រូម៉ូសិនពិសេសមួយគឺការបង់មុន 0% ដល់អតិថិជនលើយូនីតដែលបានកំណត់ឲ្យជ្រើសរើស។លើសពីនេះទៅទៀតវាជាការផ្តល់ជូនមានកំណត់ហើយមានពាក្យចចាមអារ៉ាមថាឱកាសនេះត្រូវបានចាប់យកដោយមនុស្សជាច្រើនឥឡូវនេះ! អ្នកគួរតែចាប់យកឱកាសដ៏ល្អនេះដូចគ្នា!

Factory Phnom Penh និង Urban Village ត្រូវបានគេស្គាល់ថាជាសហគមន៍ចម្រុះដែលតែងតែរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជារៀងរាល់ឆ្នាំ។សូមកុំភ្លេចមកលេងនៅ Urban Village and Factory Phnom Penh ណាដើម្បីទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាននិងភាពសប្បាយរីករាយដ៏រំភើបជាពិសេសក្នុងអំឡុងពេលកម្មវិធី Street Fiesta យើងនេះតែម្ដង។ ធានាថាសប្បាយ!

សម្រាប់ការសាកសួរកម្មវិធី

 សូម​មេ​ត្ដា​ទាក់ទង: +855 17 999 546

info@factoryphnompenh.com

ឬទំនាក់ទំនងតាមរយះហ្វេសប៊ុកផេក: Factory Phnom Penh

ឬវេបសាយ: https://factoryphnompenh.com

សម្រាប់ការសាកសួរទូទៅ៖

 សូម​មេ​ត្ដា​ទាក់ទង: +855 17 999 541

សម្រាប់ការសាកសួរសារព័ត៌មាន៖

Urban Village and Factory Phnom Penh

ផ្ទះលេខ 1159 ផ្លូវជាតិលេខ 2 សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

លេខទូរសព្ទ៖​ +855 86 83 5004/99 99 0219

 ទំព័រហ្វេសប៊ុក៖ Urban Village Phnom Penh & Factory Phnom Penh

 គេហទំព័រ៖ www.villagephnompenh.

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img