34.7 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

ពិធីករទូរទស្សន៍ Fox News ហៅលោក Zelensky ថាជា “បុរសខ្លាំងខាងពុក រលួយ”

- Advertisement -spot_img

ពិធីករទូរទស្សន៍ Fox News លោក Tucker Carlson បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky គឺជា “បុរសខ្លាំងខាងពុករលួយ” ដែលតែងតែទាមទារប្រាក់ពីអ្នកបង់ពន្ធអាមេរិក ។

លោក Carlson គឺជាអ្នករិះគន់ដ៏លេចធ្លោមួយរូបលើលោក Zelensky ខណៈកន្លងមកពិធីកររូបនេះក៏ធ្លាប់បានលើកឡើងផងដែរថា សហរដ្ឋអាមេរិកកំពុងត្រូវបានអូសទាញឲ្យធ្លាក់ចូលទៅក្នុង “សង្រ្គាមលោកលើកទី ៣” ។

សហរដ្ឋអាមេរិកបានផ្ដល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចទៅឲ្យអ៊ុយក្រែនសរុបចំនួន ៦៨ ពាន់លានដុល្លារហើយនៅឆ្នាំនេះ ហើយសេតវិមានក៏បានស្នើដល់សភាកាលពីសប្តាហ៍មុនផងដែរ ឲ្យយល់ព្រមផ្ដល់ប្រាក់ ៣៧ ពាន់លានដុល្លារបន្ថែមទៀត មុនពេលអ្នកសាធារណរដ្ឋចូលកាន់កាប់សភាតំណាងរាស្រ្តក្នុងខែមករា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Carlson បានបញ្ជាក់ថា ការចំណាយរួមគ្នានេះគឺច្រើនទ្វេដងនៃអ្វីដែលសហរដ្ឋអាមេរិកបានចំណាយជារៀងរាល់ឆ្នាំនៅអាហ្វហ្គានីស្ថាន ហើយនេះបង្ហាញថា លោក Zelensky មិនមែនសុំលុយពីសភាអាមេរិកទេ គឺលោកទាមទារ និងចង់បានតែម្ដង ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img