ខេត្តកណ្ដាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុច ភូមិជ័យឧត្តម ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្ដាល ចន្លោះគីឡូម៉ែត្រលេខ 31 នៅតាមបណ្ដោយផ្លូវជាតិលេខមួយ ហេតុការណ៍នេះកើតឡើងនៅពេលរសៀល ថ្ងៃទី 16 ខែតុលា ឆ្នាំ 2023 ។
ដែលបានបង្កឡើងរវាងរថយន្តនិងម៉ូតូទិសដៅស្របទិសគ្នាពីអ្នកលឿងទៅភ្នំពេញ នៅមុនពេលកើតហេតុ តាមប្រភពបានឲ្យដឹងថា រថយន្តមិនស្គាល់ម៉ាកបើកទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងនិងកិនទៅលើជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។
សូមបញ្ជាក់ ប្ដីប្រពន្ធទាំងពីរនាក់ត្រឡប់មកពីលេងស្រុកកំណើតនៅខេត្តស្វាយរៀង ជិះម៉ូតូម៉ាកសុយសាគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ តាកែវ 1T-6528 ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួច សាកសពទាំងពីរនាក់ប្ដីប្រពន្ធត្រូវបានបងប្អូនមកទទួលដឹកតាមរថយន្តសាមុយយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី។
សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវគ្រប់ទិសទីសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕




ដោយគិរីដងរែក




