មុននេះបន្តិច កំពូលតារាចម្រៀងរ៉េបកម្ពុជា ម៉ាន់ វណ្ណដា ទទួលបានស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំកីឡា និងក្រសួង នៅពេលត្រឡប់មកដល់ប្រទេសកំណើត បន្ទាប់ពីបានចូលរួមសម្តែងក្នុងពិធីបិទកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង។
ពិធីទទួលស្វាគមន៍នេះមានឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកចលនាអភិវឌ្ឍកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់់រំ យុវជន និងកីឡា ព្រមទាំងមន្ត្រី អ្នកសារព័ត៌មាន និងអ្នកគាំទ្រយ៉ាងច្រើនកុះករ៕



ដោយគិរីដងរែក