31 C
Phnom Penh
Thursday, November 21, 2024
- Advertisement -spot_img

ពិតជាអយុតិ្តធម៍ខ្លាំងណាស់! ស្ត្រីវ័យចំណាស់ ជាអ្នកលក់នំបញ្ចុកតាមរទេះរុញ និងដើបោកខោអាវតាមផ្ទះម្នាក់ ត្រូវជនបង្ករវ៉ៃ ដេក ដួល និងដីយ៉ាងព្រៃផ្សៃរ (មាន Video)

- Advertisement -spot_img

ហេតុការគួរឲ្យស្រណោះ និងរងភាពអយុត្តិធម៍មួយបានកើតឡើងថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១១៖២០នាទីព្រឹក បានបង្ករឡើងដោយឈ្មោះ ខឹម សុកុល ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅបច្ចុប្បនផ្ទះលេខ ១៨០A ផ្លូវ១៤៦Z សង្កាត់ ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងជនរងគ្រោះជាស្ត្រីមេម៉ាយ មានវ័យចំណាស់ ឈ្មោះ ហុង អ៊ាត ភេទស្រី អាយុ៤៩ឆ្នាំ ជាអ្នកប្រកបមុខរបរលក់នំបញ្ចុកតាមរទេះរុញ ក្រោយ ផ្សារគីឡូលេខ៤ (ក្រោយវិទ្យាល័យសន្ធរម៉ុក) និងរកស៊ីបោកខោអាវតាមផ្ទះ ដែលមានជីវភាពក្រីក្រ ម្នាក់ដើម្បីចិញ្ចឹមកូនពីនាក់ក្នុងបន្ទុកគ្រួសារ ដែលមានអាស្រ័យដ្ធាន ផ្ទះលេខ ១៧៥០A ផ្លូវ១៥០Z សង្កាត់ ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវជាអ្នកភូមិ និងអ្នកជិតខាងជាមួយជនបង្ករ។

ជនបង្ករ ប្រើអំពើហីស្សា

ស្ត្រីរងគ្រោះជាស្ត្រីមេម៉ាយក្រីក្រម្នាក់ ត្រូវជនបង្ករវ៉ៃរហូតដួលទៅនឹងដី តែបានអ្នកជិតខាងមកជួយធ្វើអន្តរាគមន៍ទាន់ពេល ប្រហែលមិនដឹងថាជនរងគ្រោះនោះមិនដឹងជាយ៉ាងណានោះទេ?

ដើមចោមដែលបង្ករឲ្យកើតឡើងនេះបានឲ្យដឹងថា ជនបង្កចេះតែមកជេប្រម៉ាតមើលងាយគាត់ រករឿងគាត់សឹងរាល់ថ្ងៃ ហើយថ្ងៃដែលកើតហេតុ ជនបង្កមកជេគាត់ និងយកទូរសព្ទមកថតគាត់ដោយគ្មានការអនុញ្ញាត មិនដឹងថាមានគោលបំណងអ្វីនោះទេ? ដោយសារជនរងគ្រោះទ្រាំមិនបាននូវការជេប្រម៉ាតមើលងាយគាត់ពេក ជនរងគ្រោះក៏បានតបទៅវិញដោយភាសារជេគ្នាទៅវិញទៅមក ហើយបានសួរជនបង្ករថា តើអញ់បានធ្វើស្អីហែង…… បានជាចេះតែមកជេអញ់ ទាំងព្រឹក ទាំងល្ងាចបែបនេះ? ហើយជនរងគ្រោះក៏បានយកដៃទៅចង្អុលមុខជនបង្ករ រួចហើយជនបង្ករ ក៏បានធ្វើសកម្មភាព អំពើហឹង្សា វ៉ៃជនរងគ្រោះរហូតដេកដួលទៅនិងដីមួយកន្លែងទៅ!

ជនរងគ្រោះ ស្ត្រីមេម៉ាយ

ឥឡូវជនបង្កត្រូវបានប្អូនប្រុសរបស់គាត់រត់ការសំរួលដោះលែងចេញពីការឃាត់ខ្លួនបានសំរេចហើយក្រោយពីបានចេញពីការឃាត់ខ្លួននោះហើយ ជនបង្ករបាននិយាយឌឺដងឲ្យជនរងគ្រោះថា (ចង់ទៅប្តឹងដល់ណា ក៏ ប្ដឹងទៅ គេមិនខ្លាចទេ)។

ចំណែកអ្នកមីងជាស្ត្រីមេម៉ាយក្រីក្រនេះវិញ បានត្រឹមតែឈឺចាប់ និងរងភាពអយុត្តិធម៍ និងមិនបានទទួលសំណងអ្វីទាំងអស់ បានត្រឹមតែការប្រម៉ាតមើលងាយ ឈឺខ្លួន ដេកអោបកូនយំតែប៉ុណ្ណោះ!!! វាពិតជាគួរឲ្យស្រណោះខ្លាំងណាស់ ចំពោះជនរងគ្រោះជាស្ត្រីមេម៉ាយ វ័យចំណាស់ ក្រីក្រដូចជាគាត់ដែលរងភាពអយុត្តិធម៍បែបនេះ។

តើច្បាប់នៅឯណា ? តើយុត្តិធម៌នៅណា ? យុត្តិធម៌មានតែសំរាប់អ្នកមានលុយឬ? តើលុុយសំរាប់តែបំផ្លាញ អ្នកក្រីក្រឬ ? ជាការពិតណាស់ពេលដែលមនុស្សកើតមកហើយ គឺស្វែងរកការសិក្សា នឹង ស្វែងការងារធ្វើ គ្រប់ៗៗ គ្នាដើម្បីអោយជិវិតល្អនឹងប្រសើរ។

តែបើការងារនោះ បានធ្វើអោយគេឈឺចាប់ ការងារនោះបានធ្វើអោយគេបាត់ញាតិសន្តានទោះការងារនោះមាន ឋានះខ្ពស់ តែធ្វើអោយគេរងគ្រោះដោយការលោភលន់ នឹងយកមាសប្រាក់ទៅបំផ្លាញគេអោយវិនាស នឹងធ្វើអោយគ្រួសារគេខ្លោចផ្សារ ទាំងនេះជាអំពើអមនុស្ស ដែលគ្រប់គ្នាៗៗៗ ស្អប់នឹងដាក់បណ្តាសារ។

សារព័ត៌មានគីរីដងរែករបស់យើងខ្ញុំ ខិតខំបន្តផ្សាយរាល់សម្មភាពរបស់ជនរងគ្រោះគ្រប់ពេល រហូតដល់តែជនរងគ្រោះ បានទទួលភាពយុត្តិធម៍មកវិញ ។

សូមឯកឧត្តម អស់លោក លោកស្រី ភ្នាក់ងារមានសមត្ថកិច្ច មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ជូនស្ត្រីមេម៉ាយ វ័យចំណាស់ ខាងលើនេះផង

ជនរងគ្រោះ
ជនបង្ករ

ដោយគីរិដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img