ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា មានករណីទារក អាយុ៧ខែម្នាក់ មកពីខេត្តតាកែវ មានជំងឺបេះដូងពីកំណើតដ៏កម្រ ដោយចំហបេះដូងថតលើ ថតក្រោម (VSD and ASD) សរសៃឈាមតភ្ជាប់សរសៃឈាមធំបេះដូងបិទមិនជិត (PDA) និង មានសរសៃឈាមកូរ៉ូណែរចិញ្ចឹមបេះដូងរីកធ្លាយចូលថតបេះដូងស្តាំ នាំឲ្យរីកបេះដូងយ៉ាងធ្ងន់ធ្ងរបំផុត។
ទីបំផុតក្រុមគ្រួពេទ្យជំនាញរបស់ មន្ទីពេទ្យគន្ធបុប្ផាបានធ្វើការវះកាត់ទារក អាយុ៧ខែដោយជោគជ័យ។
អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក