27.8 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

ពិតជាមិនធម្មតាមែន! ហ្វីលីពីន បន្ថែមប្រាក់១គុណនឹង៣ ដល់បុគ្គលិក Single ដែលធ្វើការនៅថ្ងៃ Valentine’s day ឬថ្ងៃទិវាបុណ្យ នៃសេចក្តីស្រឡាញ់

- Advertisement -spot_img

ចៅហ្វាយក្រុងមួយនៅក្នុងប្រទេសហ្វីលីពីន បានប្រកាសផ្តល់ប្រាក់បន្ថែមដល់បុគ្គលិក Single រូបណា ដែលមកធ្វើការក្នុងទិវានៃក្តីស្រឡាញ់ ដើម្បីបង្ហាញពីការដឹងគុណសម្រាប់ពួកគេ និងដើម្បីបង្ហាញថា នៅមានមនុស្សដែលស្រឡាញ់ពួកគេ។

អ្នកដែលកំព្រាបេះដូង នៅឯសាលាក្រុង General Luna ក្នុងខេត្ត Quezon នឹងទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃលើសពីធម្មតារហូតដល់ទៅ៣ដង ប្រសិនបើពួកគេនៅ Single លើសពីប្រាំឆ្នាំ។ នេះបើតាមការបញ្ជាក់ពី អភិបាលក្រុងលោក Matt Florido ។

ចំណែក បុគ្គលិកផ្សេងទៀតដែលមិនជ្រួលជ្រើមចំពោះពិធីបុណ្យនេះ នឹងទទួលបានប្រាក់ឈ្នួលគុណនឹងពីរ ឬអនុញ្ញាតឲ្យឈប់សម្រាកមួយថ្ងៃ។
ចៅហ្វាយក្រុងមួយនៅក្នុងប្រទេសហ្វីលីពីន បានប្រកាសផ្តល់ប្រាក់បន្ថែមដល់បុគ្គលិក Single រូបណា ដែលមកធ្វើការក្នុងទិវានៃក្តីស្រឡាញ់ ដើម្បីបង្ហាញពីការដឹងគុណសម្រាប់ពួកគេ និងដើម្បីបង្ហាញថា នៅមានមនុស្សដែលស្រឡាញ់ពួកគេ។

អ្នកដែលកំព្រាបេះដូង នៅឯសាលាក្រុង General Luna ក្នុងខេត្ត Quezon នឹងទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃលើសពីធម្មតារហូតដល់ទៅ៣ដង ប្រសិនបើពួកគេនៅ Single លើសពីប្រាំឆ្នាំ។ នេះបើតាមការបញ្ជាក់ពី អភិបាលក្រុងលោក Matt Florido ប្រាប់ទៅ AFP។

ចំណែក បុគ្គលិកផ្សេងទៀតដែលមិនជ្រួលជ្រើមចំពោះពិធីបុណ្យនេះ នឹងទទួលបានប្រាក់ឈ្នួលគុណនឹងពីរ ឬអនុញ្ញាតឲ្យឈប់សម្រាកមួយថ្ងៃ។

លោក Matt Floridoលោក Florido អាយុ៤២ឆ្នាំ និយាយថា “ខ្ញុំដឹងពីអ្វីដែលពួកគេកំពុងឆ្លងកាត់ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ចំពោះពួកគេ។ នៅទិវានៃក្តីស្រលាញ់ គ្មាននរណាផ្តល់សូកូឡាឬផ្កាឲ្យពួកគេទេ ដូច្នេះយើងគិតថា នឹងផ្តល់ការលើកទឹកចិត្តបែបនេះដល់ពួកគេ ដូច្នេះពួកគេក៏អាចមានអារម្មណ៍ថា មានអ្នកយកចិត្តទុកដាក់ និងស្រឡាញ់ពួកគេដែរ”។

គួរបញ្ជាក់ថា នេះជាឆ្នាំទីបីជាប់គ្នាហើយ ដែលលោក Florido បានផ្តល់ប្រាក់រង្វាន់ដល់ក្រុមអ្នក Single ដែលធ្វើការឲ្យរដ្ឋាភិបាលប្រចាំតំបន់ ហើយវ័យដែលមានសិទ្ធិទទួលបានអត្ថប្រយោជន៍នេះ គឺកំណត់ត្រឹម៦៤ឆ្នាំចុះ៕

ប្រភព AFP ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img