26.1 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

ពិតជាខ្លាំងមែន មនុស្សជំនិត របស់មេបក្សសម្ព័ន្ធ លោក ខឹម វាសនា ចំនួន ៦នាក់ ហ៊ានបំពានជាមួយអាជ្ញាធរ

- Advertisement -spot_img

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ សមត្ថកិច្ចខេត្តសៀមរាបបានធ្វើការឃាត់ខ្លួនមនុស្ស៦នាក់ដែលបានបំពានកិច្ចសន្យា ហេីយ ប្រឆាំងអ្នករាជការសាធារណៈមិនស្ដាប់ការណែនាំរបស់អាជ្ញាធរត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្ត សៀមរាប ។

ដែលជាតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) របស់ លោក ខឹម វាសនា បន្ទាប់ពីពួកគាត់បានបំពានកិច្ចសន្យា និងធ្វើសកម្មភាពប្រឆាំង អ្នករាជការសាធារណៈ ដោយមិនស្ដាប់តាមការណែនាំ និងមានការបង្ខាំងមនុស្សមិនឱ្យចាកចេញពីចំការលោក ខឹម វាសនាថែមទៀតផង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មនុស្សជំនិត ៦នាក់របស់លោកខឹម វាសនាបានចាកចេញពីចម្ការហើយ ស្រាប់តែព្យាយាមចង់ចូលចម្ការវិញ ក៏ត្រូវបានសមត្ថកិច្ចហាមឃាត់ ប៉ុន្តែពួកគាត់មិនស្តាប់ ថែមទាំងជេរប្រមាថសមត្ថកិច្ចថែមទៀតផង ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

គួរម្លឹកថា កាលពីថ្ងៃទី ៣១ ខែសីហា កន្លងទៅមនុស្សជំនិតលោក ខឹម វាសនា ទាំង៦នាក់ នេះបានធ្វើលិខិតផ្តិតមេដៃ សារភាពកំហុស ខណៈដែលបានគៀរគរប្រមូលផ្តុំប្រជាពលរដ្ឋ ដោយពុំមានច្បាប់អនុញ្ញាត ចាប់តាំងពីថ្ងៃទី២៣សីហាមកម្លេះ ដើម្បីតាំងនៅចំការរបស់លោកខឹមវាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាបក្នុងន័យជៀសវាងគ្រោះថ្នាក់ទឹកជំនន់លិចពិភពលោក ដែលលោកខឹង វាសនា អះអាងថានឹងកើតឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img