26 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

ពាណិជ្ជកម្ម អាមេរិក-ចិន ឈានដល់កម្រិតខ្ពស់ បំផុត

- Advertisement -spot_img

តួលេខទំហំពាណិជ្ជកម្ម អាមេរិក-ចិន កើនឡើងដល់កម្រិតខ្ពស់បំផុត សរុបជាង ៦៩០.៦ ពាន់លានដុល្លារ សម្រាប់ការនាំចេញនាំចូលក្នុងឆ្នាំ ២០២២ បើទោះបីជាបច្ចុប្បន្នប្រទេសទាំងពីរកំពុងមា ភាពតានតឹងជាមួយគ្នាក៏ដោយ ។

ទិន្នន័យបង្ហាញថា ទំហំទឹកប្រាក់សម្រាប់ការនាំចេញរបស់អាមេរិកទៅចិនកើនដល់ ១៥៣.៨ ពាន់លានដុល្លារ ខណៈការនាំចូលវិញ កើនឡើងដល់ ៥៣៦.៨ ពាន់លានដុល្លារកាលពីឆ្នាំមុន ។ កំណើននេះ ដោយសារប្រជាជនអាមេរិកចំណាយកាន់តែច្រើនលើទំនិញដែលផលិតដោយចិន រួមទាំងប្រដាប់ក្មេងលេង និងទូរសព្ទដៃផងដែរ ។

កាលពីឆ្នាំ ២០១៨ មហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ ធ្លាប់មានជម្លោះពាណិជ្ជកម្មជាមួយគ្នាផងដែរ ដោយអាមេរិក ចាប់ផ្តើមដំឡើងពន្ធលើទំនិញចិនដែលមានតម្លៃសរុបជាង ៣០០ ពាន់លានដុល្លារ ខណៈចិនក៏បាន វាយបកទៅវិញផងដែរដោយដំឡើងពន្ធ ទំនិញលើអាមេរិកប្រហែល ១០០ ពាន់លានដុល្លារ ។

ទន្ទឹមនោះ ការកើនឡើងចំនួននៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏បានបង្ហាញឲ្យឃើញផងដែរថា អាមេរិក និងចិនគឺនៅតែត្រូវ ពឹងផ្អែកគ្នាទៅវិញទៅមក ទោះបីជាមានជម្លោះពាណិជ្ជកម្មជាច្រើនឆ្នាំរវាងប្រទេសទាំងពីរក៏ដោយ ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អាមេរិក និងចិន កំពុងមានបញ្ហាក្តៅគគុកទាក់ទងនឹងការបាញ់ទម្លាក់ បាឡុងហោះរបស់ចិន ចូលក្នុងទឹកដីអាមេរិក ដែលអាមេរិកចោទថា ជាការរំលោភដែនអធិបតេយ្យខ្លួន ។

ទោះបីជាបែបណាក៏ដោយ លោក ចូ បៃដិន បញ្ជាក់ថា អាមេរិក គឺនៅតែបន្តធ្វើការងារជាមួយចិនដដែល ដែលវាអាចជំរុញផលប្រយោជន៍អាមេរិក ក៏ដូចជាប្រយោជន៍ដល់ពិភពលោកទាំងមូល ប៉ុន្តែប្រសិនបើចិនគំរាមកំហែងដល់អធិបតេយ្យភាពអាមេរិក នោះគឺមិនបានឡើយ ៕

ប្រភព Bloomberg.com ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img