*អុជអាល
សម្ដីអុជអាល រែងនាំបណ្ដាល ឲ្យកេីតវិវាទ ឬបេីពុំនោះ ក៏ត្រឹមបែកឃ្លាត ទោះញាតិនិងញាតិ ក៏អាចបែកគ្នា។ ខូចការប្រាស្រ័យ ទោះយូរខែថ្ងៃ រីករាលទៅជា បែកសាមគ្គីដែល ព្រះភគវា ទ្រង់ត្រាស់ប្រាប់ថា នឹងមានវិនាស។ សម្ដីអុជអាល ចង្រៃត្រកាល ទោះបីអ្នកឈ្លាស សក្លាយជាខ្មៅ មួរម៉ៅផ្ដេសផ្ដាស មន្ត្រីឬរាស្ត្រ ដេីរទាសខុសផ្លូវ។
*អួតអាង
ការអ្វីមិនទាន់ដល់ កុំខ្វាយខ្វល់ ពេាលអួតមុន ព្រោះក្រែងអួតទៅស៊ុន អួតមុនច្រេីន តែខូចការ។ ចួនកាលមានសត្រូវ រារាំងផ្លូវ ឬខាំងខារ ពុំអាចនឹងការពារ បែរជាស្ទេាកខូចការអស់។
*អេចអូច
ខ្សឹបខ្សៀវអេចអូច ជួននាំឲ្យខូច ប្រយេាជន៍តូចធំ ជួននាំឲ្យកេីតរឿងហេតុពុំសម ជួនភ័ន្តច្រឡំ ព្រោះខ្សឹបអេចអូច។ មានរឿងពីព្រេង ថ្លែងពីការលេង ល្បែងខ្សឹបបង្ខូូច ឲ្យបែកសាមគ្គី ខ្ទេចខ្ទីធំតូច ព្រោះខ្សឹបអេចអូច ខូចរដ្ឋទាំងមូល។
*អែបអប
រីជនអែបអប ប្រេីបែបឡែបឡប ប្រចុបប្រចែង បញ្ជេារនាយអាយ ដេាយប្រេីពាក្យក្លែង តាមតែចិត្តឯង ឲ្យបានប្រយេាជន៍។ ពុំសូវអៀនខ្មាស បញ្ជេារផ្ដេសផ្ដាស មានឆៅមានខ្លេាច អ្នកខ្សេាយគំនិត ពុំគិតល្អិតល្អេាច ជួនកាលដល់ហេាច គង់លង់តាមខ្លះ៕
ឯកសារយោង ៖ វចនានុក្រម របស់ សម្ដេច ព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
ដោយគីរីដងរែក