26.1 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

ពាក្យបុរាណខ្មែរបញ្ជើស្មើនឹងបំណុល……..អ្នកទទួលផ្ញើម៉ូតូ សងគេគ្រប់ បន្ទាប់ពីចោរចូលលួចអស់៦គ្រឿង ក្នុងយប់តែមួយ នៅខណ្ឌពោធិ៍សែនជ័យ !

- Advertisement -spot_img

(ភ្នំពេញ)៖ ម៉ូតូចំនួន៦គ្រឿង ត្រូវបានបាត់ត្រឹមតែមួយយប់នៅ ថ្ងៃទី៦ ខែកញ្ញា ដោយមានក្រុមចោរបានចូលកាត់សោនៅកន្លែងទទួលបញ្ញើមួយ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី៦ ខែកញ្ញា ម៉ូតូទាំង៦គ្រឿងនោះត្រូវបានម្ចាស់ទុកម៉ូតូនៅកន្លែងផ្ញើដោយមានអ្នកមើល និងមានកឹបសំបុត្រត្រឹមត្រូវ លុះក្រោកពីដំណេករៀបចំខ្លួនចេញដំណើរទៅធ្វើការ នាំគ្នាទៅយកម៉ូតូជិះទៅធ្វើការ ស្រាប់តែបាត់ម៉ូតូ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

លោក ម៉ន វុធី អធិកានគរបាលខណ្ឌពោធិ៍សែនជ័យ បាននិយាយថា ក្រោយមានហេតុការណ៍កើតឡើង លោកបានបញ្ជាឲ្យកម្លាំងជំនាញចុះទៅកាន់ទីកន្លែងកើតហេតុជាបន្ទាន់ និងស្រាវជ្រាវនឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត លើករណីចោរកម្មមួយនេះ ដើម្បីកំណត់មុខសញ្ញាតាមចាប់ក្រុមចោរទាំងនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img