28 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

ផ្លូវបេតុងមួយខ្សែកំពុងស្ថាបនា ជូនប្រជាពលរដ្ឋក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ

- Advertisement -spot_img

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ បានដឹកនាំក្រុមការងារចុះពិនិត្យការចាក់ផ្លូវបេតុងឆ្អឹងដែកមួយខ្សែ ដែលមានទទឹង ៤ ម៉ែត្រ កន្លះ និងបណ្តោយ ១៣០០ ម៉ែត្រ កម្រាស់ ១ តឹកកន្លះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ព្រៃទា១ សង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ  ដែលជាគម្រោងអភិវឌ្ឍន៍មូលនិធិរបស់ឃុំ សង្កាត់ កាលព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

ហើយការស្ថាបនាផ្លូវបេតុងខាងលើដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបមុខរបររកស៊ីផ្សេងៗ របស់ពួកគាត់ដែលកំពុងរស់នៅតាមបណ្តោយផ្លូវខាងលើ និងអ្នកដែលធ្វើដំណើរឆ្លងកាត់។

ក្នុងឱកាសនេះផងដែររដ្ឋបាលសង្កាត់ចោមចៅទី៣ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវខាងលើដែលបានជួយសហការ ក្នុងការស្ថាបនាផ្លូវបេតុងខាងលើដើម្បីមានភាពងាយស្រួលទាំងអស់គ្នា៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img