27 C
Phnom Penh
Saturday, March 15, 2025
- Advertisement -spot_img

ផ្លូវកៅស៊ូ៥ខ្សែនៅខេត្តព្រះវិហារ ក្រសួងអភិវឌ្ឍន៍ជនបទនឹងធ្វើការសាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤នេះ

- Advertisement -spot_img

ខេត្តព្រះវិហារ៖ ក្រសួងអភិវឌ្ឍន៍ជនបទនឹងធ្វើការសាងសង់ផ្លូវក្រាលកៅស៊ូ ២ស្រទាប់ស្តើង ប្រភេទ (DBST) ចំនួន៥ខ្សែមានប្រវែងសរុប ៦១.៥០០គីឡូម៉ែត្រ និងសំណង់សិល្បការមួយចំនួនទៀត នឹងត្រូវបានសាងសង់នៅខេត្តព្រះវិហារ ចាប់ពីខែកុម្ភៈឆ្នាំ២០២៤តទៅ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ដោយយោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងទៀតថា ផ្លូវទាំង៥ខ្សែដែលគ្រោងសាងសង់ចាប់ពីខែកុម្ភៈនេះរួមមាន៖

*ខ្សែផ្លូវទី១ ឈ្មោះផ្លូវ «បុស្ស-ឫស្សីស្រុក» ពីភូមិបុស្ស ឃុំរីករាយ ទៅភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ប្រវែង ១០.៦០០គីឡូម៉ែត្រ។

*ខ្សែផ្លូវទី២ ឈ្មោះផ្លូវ «ស្អាង-ខ្យង» ពីភូមិស្អាង ឃុំស្អាង ទៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ប្រវែង ៧.០០០គីឡូម៉ែត្រ។

*ខ្សែផ្លុវទី៣ ឈ្មោះផ្លូវ «ស្អាង-សំរោង»ពីភូមិស្អាង ឃុំសំរោង ទៅភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន ប្រវែង ៦.៣០០គីឡូម៉ែត្រ។

*ខ្សែផ្លូវទី៤ ឈ្មោះផ្លូវ គូលែនត្បូង (NR64)ស្តៅ ពីភូមិគូលែនត្បូង ឃុំគូលែនត្បូង ទៅភូមិក្បាលខ្លា ឃុំត្បែង ស្រុកគូលែន និងស្រុកសង្គមថ្មី ប្រវែង ១៦.៤៥០គីឡូម៉ែត្រ។

*ខ្សែផ្លូវទី៥ ឈ្មោះផ្លូវ គូលែនត្បូង (NR64) ពីភូមិក្បាលខ្លា ឃុំត្បែង ទៅភូមិស្តៅ ឃុំស្តៅ ស្រុកសង្គមថ្មី ប្រវែង ២១.១៥០គីឡូម៉ែត្រ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img