ទីភ្នាក់ងារសង្គ្រោះបន្ទាន់ក្នុងតំបន់បានប្រាប់សារព័ត៌មាន Sputnik ថា ចំនួនអ្នកស្លាប់ ដោយសារភ្លើងឆេះនៅកណ្តាលទីក្រុងរុស្ស៊ី ក្នុងទីលាន Komsomolskaya កាលពីល្ងាចថ្ងៃអាទិត្យ បានឡើងដល់ ៦ នាក់ហើយ ។
ដំបូងឡើយ អ្នកនាំពាក្យនៃក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ីបានប្រាប់ Sputnik ថា ចំនួនអ្នកស្លាប់ ដោយសារភ្លើងឆេះនេះមានត្រឹមតែ ៥ នាក់ប៉ុណ្ណោះ ខណៈមនុស្សម្នាក់ទៀតរងរបួស ។
អគ្គិភ័យ បាន កើតឡើង នៅវេលាម៉ោង ៦ និង ២០ នាទីល្ងាចថ្ងៃអាទិត្យនៅឃ្លាំងឥដ្ឋមួយកន្លែងនៅជិតស្ថានីយរថភ្លើង Leningradsky ក្នុងទីក្រុងមូស្គូ ហើយត្រូវបានពន្លត់ទាំងស្រុងនៅម៉ោង ១១ និង៥៥ នាទីយប់ ។
យោងតាមសេវាសង្គ្រោះបន្ទាន់បានឲ្យដឹងថាមនុស្សជាង១២០ នាក់ក៏ដូចជារថភ្លើងពន្លត់អគ្គិភ័យ និងសម្ភារៈពាក់ព័ន្ធប្រមាណជា ៤០ គ្រឿងក៏បានចូលរួមក្នុងហេតុការណ៍នេះផងដែរ ។
ដោយឡែក គណៈកម្មាធិការស៊ើបអង្កេតនៃប្រទេសរុស្ស៊ីក៏បានឲ្យដឹងដែរថា មូលហេតុនៃការឆេះនេះ គឺដោយសារតែការផ្ទុកទំនិញមិនបានត្រឹមត្រូវ និងការបំពានច្បាប់សុវត្ថិភាពអគ្គិភ័យ ខណៈសំណុំរឿងព្រហ្មទណ្ឌក៏កំពុងដំណើរការផងដែរ ៕




ប្រភព RadioFreeEurope/RadioLibery ប្រែសម្រួលដោយគីរីដងរែក




