28 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

ផឹកស្រា ស រាល់ថ្ងៃសង្ស័យសរសៃប្រសាទ យកសាំងចាក់ដុតខ្លួនឯងបណ្ដាលឱ្យរងរបួសធ្ងន់

- Advertisement -spot_img

ខេត្តកំពង់ឆ្នាំង បុរសម្នាក់បានយកសាំងស្រោច លើខ្លួនរួចដុតសម្លាប់ខ្លួនឯង នៅលើផ្លូវកាលកៅស៊ូស្ថិតនៅក្នុង ភូមិក្តីត្នោតឃុំស្រែថ្មី ស្រុករលាបៀរ បណ្ដាលឱ្យមានការភ្ញាក់ផ្អើលការពារវេលាម៉ោង ២រសៀល ថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០២៤។

បុរសខាងលើត្រូវបានគេស្គាល់ ឈ្មោះ នួន ពុទ្ធារិទ្ធ អាយុ ៣៤ ឆ្នាំមានស្រុកកំណើតនៅភូមិក្តីត្នោត ឃុំស្រែថ្មីស្រុករលាប្អៀរ និងមានប្រពន្ធកូនទៅរស់នៅភូមិកោះកែវ ឃុំ ស្វាយជ្រុំ ស្រុករលាប្អៀរ ។រយៈពេលប៉ុន្មាន៥ខែមុន បានមករស់នៅជាមួយម្ដាយ ក្នុងភូមិក្តីត្នោតវិញ តែបានទៅមក  ៗ នៅផ្ទះប្រពន្ធ។ លុះនៅថ្ងៃកើតហេតុស្រាប់តែគេឃើញបុរសរូបនោះយកសាំងស្រោចពីលើខ្លួនរួចដុតសម្លាប់ខ្លួនឯងតែម្ដង ។ ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋជួយសង្គ្រោះ ដោយបាចទឹកពន្លត់ ប៉ុន្តែជនរងគ្រោះបានរបួសធ្ងន់ណាស់ទៅហើយ។

ជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ទាំងក្តីអស់សង្ឃឹម។ តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថាបុរសខាងលើតែងផឹកស្រា ស ជារៀងរាល់ថ្ងៃ បណ្ដាលឱ្យកើតជំងឺសរសៃប្រសាទ ទើបដាច់ចិត្តហ៊ានធ្វើបែបនេះ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img