21.6 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ប្រេងឆៅមួយបារ៉ែលតម្លៃ៨៥ដុល្លានៅទីផ្សារពិភពលោក

- Advertisement -spot_img

តម្លៃប្រេងឆៅត្រូវបានជួញដូរក្នុងតម្លៃជិត ៨៥ភាគរយនៅថ្ងៃអង្គារ ខណៈពេលដែលវិនិយោគិនលក់ចេញដើម្បីប្រាក់ចំណេញនៅខែកក្កដាក្នុងពេលដែលមានការរំពឹងថានឹងមានការរឹតបន្តឹងការផ្គត់ផ្គង់ប្រេងសកល និងការកើនឡើងតម្រូវការប្រេងនៅឆមាសទីពីរឆ្នាំនេះ។

ប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាជួញដូរអនាគតសម្រាប់ចែកចាយនៅខែតុលាត្រូវបានជួញដូរក្នុងតម្លៃ ៨៤,៨៦ដុល្លារក្នុងមួយបារ៉ែលនៅល្ងាចថ្ងៃអង្គារ ពោលគឺធ្លាក់ចុះ ៥៧សេន។

ប្រេងឆៅ West Texas Intermediate របស់អាមេរិកត្រូវបានជួញដូរក្នុងតម្លៃ ៨១,២១ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ៥៩សេនពីតម្លៃដែលទិញលក់នៅវគ្គជួញដូរមុន ដែលជាតម្លៃខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី១៤ ខែមេសា។

លោក Tina Teng អ្នកវិភាគប្រចាំក្រុមហ៊ុន CMC Markets បានថ្លែងថា៖ «តម្លៃប្រេងអាចប្រឈមនឹងហានិភ័យធ្លាក់ចុះថ្លៃ ដោយសារទីផ្សារអាចត្រូវបានទិញច្រើនជ្រុលកាលពីខែមុន»។

ក្រុមហ៊ុន PVM មានការព្យាករថា តម្រូវការប្រេងសកលនឹងកើនឡើងនៅក្នុងឆមាសទីពីរឆ្នាំ២០២៣ ធៀបនឹងឆមាសទីមួយ ស្របពេលដែលមានការកាត់បន្ថយការផ្គត់ផ្គង់ដើម្បីកាត់បន្ថយស្តុកប្រេងសកល៕

ប្រភព BusinessLine ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img