28.1 C
Phnom Penh
Wednesday, July 30, 2025
- Advertisement -spot_img

ប្រាក់ខែគ្រូបង្វឹកជម្រើសជាតិនីហ្សេរីយ៉ា Jose Peseiro មិនទាន់បានបើកនោះទេ ចាប់តាំងពីចូលបម្រើការងារកន្លះឆ្នាំ

- Advertisement -spot_img

(អាប៊ូចា)៖ លោក Jose Peseiro គ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិនីហ្សេរីយ៉ា មិនទាន់បានបើកនោះទេពីការជួលរូបលោក ដោយមានរយៈពេល ៦ខែបន្ទាប់ពីលោកត្រូវបានតែងតាំងឲ្យដឹកនាំក្រុមនៅទ្វីបអាហ្រ្វិកមួយនេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

បុរសវ័យ ៦២ឆ្នាំ ដែលបានឡើងកាន់តំណែងដឹកនាំក្រុមកាលពីខែឧសភារូបនេះ មិនទាន់បានធ្វើបណ្តឹងផ្លូវការទៅកាន់សហព័ន្ធបាល់ទាត់នីហ្សេរីយ៉ា (NFF) នៅឡើយនោះទេ អំពីការមិនបើកប្រាក់ខែរបស់លោកនេះ។

ជាការឆ្លើយតប NFF ដែលកំពុងមានវិបត្តិហិរញ្ញវត្ថុនោះបានលើកឡើងថា ខ្លួនបានបង្កើតផែនការមួយអំពីរបៀបដោះស្រាយបំណុលដែលជំពាក់។

សូមរំលឹកថា NFF បានជំពាក់ប្រាក់រួចទៅហើយចំពោះគ្រូបង្វឹកមុន សញ្ជាតិព័រទុយហ្គាល់ គឺលោក Gernot Rohr និងបានជំពាក់ក្រុមកីឡាករ ក្នុងក្រុមជម្រើសជាតិរបស់ខ្លួនផងដែរ៕

ប្រភព BBC ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img