36.6 C
Phnom Penh
Thursday, March 19, 2026
- Advertisement -spot_img

ប្រមុខ UN ព្រមានថាប្រែប្រួលអាកាសធាតុ ពិភពលោកកំពុងស្ថិតនៅលើផ្លូវល្បឿនលឿនឆ្ពោះទៅ “ឋាននរក”

- Advertisement -spot_img

នៅឯកិច្ចប្រជុំកំពូល COP27 ក្នុងប្រទេសអេហ្ស៊ីប កាលពីថ្ងៃចន្ទទី០៧ខែវិច្ឆិកា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានព្រមានថា ពិភពលោកត្រូវតែជ្រើសរើសថាតើត្រូវកាត់បន្ថយការបំភាយឧស្ម័ន ឬថ្កោលទោសមនុស្សជំនាន់ក្រោយចំពោះគ្រោះមហន្តរាយអាកាសធាតុ។
“មនុស្សជាតិមានជម្រើស៖ សហការ ឬវិនាស”។ លោក Guterres បានប្រាប់បែបនេះ ទៅកាន់គណៈប្រតិភូ ដែលជួបជុំគ្នាដើម្បីពិភាក្សាអំពីវិធីប្រយុទ្ធប្រឆាំងនឹងការផ្លាស់ប្តូរ ចំពេលមានជម្លោះយោធាដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងការកើនឡើងអតិផរណាពិភពលោក និងកង្វះថាមពលផងដែរ។

លោក Guterres ទទូចថា ប្រទេសដែលមានជាងគេ និងក្រីក្របំផុតរបស់ពិភពលោក ត្រូវតែបង្កើតកតិកាសញ្ញាមួយ ដើម្បីពន្លឿនការផ្លាស់ប្តូរពីឥន្ធនៈហ្វូស៊ីល ដោយជំរុញប្រទេសចិន និងសហរដ្ឋអាមេរិក ខិតខំធ្វើឲ្យកិច្ចព្រមព្រៀងនេះក្លាយជាការពិត។

លោក Guterres បន្តថា “ការបំភាយឧស្ម័នផ្ទះកញ្ចក់បន្តកើនឡើង។ សីតុណ្ហភាពសកលនៅតែបន្តកើនឡើង ហើយភពផែនដីរបស់យើងកំពុងខិតជិតដល់ចំណុចកំពូល ដែលនឹងធ្វើឲ្យភាពវឹកវរអាកាសធាតុមិនអាចត្រលប់វិញបានឡើយ។ យើងកំពុងស្ថិតនៅលើផ្លូវល្បឿនលឿនឆ្ពោះទៅកាន់ឋាននរក”។

លោក Guterres ក៏បានចង្អុលបង្ហាញផងដែរថា ពិភពលោកត្រូវតែសម្រេចឲ្យបាននូវការបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ២០៥០ ប្រសិនបើប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥ មានបំណងសម្រេចបាននូវគោលដៅរយៈពេលវែងរបស់ពួកគេក្នុងការរក្សាសីតុណ្ហភាពពិភពលោកមិនឲ្យកើនឡើងលើសពី ១.៥ដឺក្រេ លើសពីកម្រិតមុនឧស្សាហកម្ម៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img