30.5 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

ប្រមុខអង្គការណាតូ ព្រមានអំពីការគំរាមកំហែងរបស់ រុស្ស៊ី

- Advertisement -spot_img

ថ្លៃចំណាយចំពោះការផ្តល់ជំនួយឲ្យអ៊ុយក្រែនគឺខ្ពស់ណាស់ សម្រាប់លោកខាងលិច ប៉ុន្តែវាអាចខ្ពស់ជាងនេះ ប្រសិនបើរុស្ស៊ីពង្រីកការវាយលុកទៅកាន់ប្រទេសដទៃទៀត។ នេះបើតាមការអះអាងពីអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ខណៈលោកបញ្ជាក់ថា “សង្រ្គាមនៅអ៊ុយក្រែន កំពុងឈានចូលដល់ដំណាក់កាលធ្ងន់ធ្ងរហើយ”។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅក្នុងអត្ថបទវិចារណកថាមួយ ដែលចេញផ្សាយដោយកាសែត Financial Times កាលពីថ្ងៃពុធទី០៧ខែកញ្ញា លោក Stoltenberg បានអះអាងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ច្បាស់ៗថា គាត់ចង់លុបប្រទេសនេះចេញពីផែនទី និងសរសេរឡើងវិញនូវបទបញ្ជាសន្តិសុខអឺរ៉ុប។ ដូច្នេះហើយ ការគាំទ្រអ៊ុយក្រែន គឺនឹងផ្តល់ផលប្រយោជន៍ដល់សន្តិសុខរបស់ប្លុកនេះ។

លោក Stoltenberg ពន្យល់ថា “បើរុស្ស៊ីទទួលជោគជ័យណាមួយនោះ រុស្ស៊ីនឹងមានទឹកចិត្ត ហើយអាចប្រថុយនឹងការវាយលុកបន្ថែមទៀត ប្រឆាំងនឹងប្រទេសជិតខាងផ្សេងៗ និងសូម្បីតែការវាយប្រហារលើសម្ព័ន្ធមិត្តអង្គការណាតូផងដែរ”។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីនចាប់តាំងពីទីក្រុងមូស្គូ បើកប្រតិបត្តិការយោធានៅអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក រដ្ឋបាល់ទិក និងប៉ូឡូញ បាននិងកំពុងស្នើសុំសហរដ្ឋអាមេរិក និងអង្គការណាតូ ឲ្យផ្តល់ការគាំទ្រផ្នែកយោធាបន្ថែម ដោយលើកឡើងពីការគំរាមកំហែងពីរុស្ស៊ីថាជាហេតុផលសម្រាប់សំណើទាំងនេះ។

ផ្ទុយទៅវិញ ទីក្រុងមូស្គូបានទទូចថា ការពង្រីកប្លុកឆ្ពោះទៅព្រំដែនរបស់ខ្លួន គឺជាហេតុផលមួយសម្រាប់ការវាយលុកនៅអ៊ុយក្រែន។

នៅក្នុងអត្ថបទរបស់លោក Stoltenberg, ប្រទេសលោកខាងលិចមាន ទំនួលខុសត្រូវខាងសីលធម៌ ដើម្បីបន្តគាំទ្រអ៊ុយក្រែន។ ប្រសិនបើរុស្ស៊ីឈប់ប្រយុទ្ធ នឹងមានសន្តិភាព ហើយប្រសិន បើ អ៊ុយក្រែន បញ្ឈប់ ការ ប្រយុទ្ធ នោះនឹង លែង មាន ជា ប្រទេស ឯករាជ្យទៀតហើយ។

ដូច្នេះហើយ អគ្គលេខាធិការរូបនេះបាននិយាយថា សមាជិកសម្ព័ន្ធភាពនឹងបន្តជួយដល់ ការធ្វើទំនើបកម្មអាវុធសម័យសូវៀត ឲ្យមានសមត្ថភាពស្តង់ដាររបស់អង្គការណាតូ ហើយឥឡូវនេះកំពុងរៀបចំគម្រោងថ្មីជាងដប់ ដើម្បីជួយទីក្រុងកៀវពេញមួយរដូវរងា។

លោក Stoltenberg បានសង្កត់ធ្ងន់ថា រយៈពេលប្រាំមួយខែខាងមុខ នឹងពិបាកមិនត្រឹមតែសម្រាប់ប្រជាជនអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អ្នកគាំទ្ររបស់ពួកគេផងដែរ ដែលនឹងត្រូវបង់ថ្លៃ រួមទាំងការរងទុក្ខវេទនាពីវិបត្តិថាមពលផងដែរ៕

ប្រភព Azorbaycan24 ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img