ប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយថា លោកមិនចង់ឃើញប្រទេសរុស្ស៊ីត្រូវបានកម្ទេចទាំងស្រុងដោយការបរាជ័យនៅអ៊ុយក្រែននោះទេ។
លោក Macron បានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយថា លោកចង់ឲ្យរុស្ស៊ីចាញ់អ៊ុយក្រែន ហើយលោកចង់ឲ្យអ៊ុយក្រែនអាចការពារជំហររបស់ខ្លួនបានរឹងមាំ។
ថ្លែងទៅកាន់សន្និសីទនៅទីក្រុង Munich កាលពីថ្ងៃសុក្រ លោក Macron លើកឡើងថា ពេលនេះ មិនមែនជាពេលវេលាស័ក្តិសមសម្រាប់កិច្ចសន្ទនាជាមួយទីក្រុងមូស្គូនោះទេ ប៉ុន្តែ លោកមិនញញើតនឹងការលើកឡើងពីកិច្ចចរចាសន្តិភាពដែលជាគោលដៅចុងក្រោយឡើយ។
ទន្ទឹមនឹងនោះ លោក Macron ក៏ជំរុញឱ្យប្រទេសលោកខាងលិច បង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែននិងដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើទីក្រុងមូស្គូ ដែលជាមធ្យោបាយតែមួយគត់ដើម្បី នាំប្រទេសរុស្ស៊ីត្រឡប់ទៅតុចរចា និងកសាងសន្តិភាពយូរអង្វែង។ មិនតែប៉ុណ្ណោះ លោកថា បារាំងបានត្រៀមខ្លួនជាស្រេចសម្រាប់សង្រ្គាមដ៏រ៉ាំរ៉ៃ៕

ប្រភព BBC News ប្រែសម្រួលដោយគិរីដងរែក




