26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

ប្រធានាធិបតីបង់ក្លាដែស រំលាយសភា និងដោះលែង លោកស្រី Zia

- Advertisement -spot_img

ប្រធានាធិបតីបង់ក្លាដែស បានសម្រេចរំលាយសភា នៅថ្ងៃអង្គារ (ទី៦ ខែ សីហា) នេះ ដោយបើកផ្លូវឲ្យមានការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយដែលការសម្រេចបែបនេះកើតមានឡើងក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina បានលាលែងពីតំណែង ហើយ បានភៀសខ្លួនចេញពីប្រទេស ក្រោយមានការបង្ក្រាបដោយហិង្សាលើការបះបោរដែលដឹកនាំដោយនិស្សិត។ ហើយជាមួយគ្នានេះ សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតី លោក Mohammed Shahabuddin ក៏បានឲ្យដឹងផងដែរថា គូប្រជែងរបស់លោកស្រី Hasina គឺប្រធានគណបក្សជាតិនិយមបង់ក្លាដែស (BNP) លោកស្រីអតីតនាយករដ្ឋមន្ត្រី Begum Khaleda Zia ត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះ។

ក្រុមបាតុករនិស្សិត បានគំរាមធ្វើបាតុកម្មបន្ថែមទៀត ប្រសិនបើសភាមិនត្រូវបានរំលាយទេនោះ។ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំជាមួយប្រមុខកងកម្លាំងការពារជាតិ មេដឹកនាំគណបក្សនយោបាយមេដឹកនាំនីស្សិត និងតំណាងសង្គមស៊ីវិលមួយចំនួន។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img