21.6 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ប្រធានាធិបតីតួកគីអញ្ជើញ លោក ពូទីន ទៅទស្សនកិច្ចនៅតួកគី

- Advertisement -spot_img

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងសមភាគីតួកគី លោក តាយយីប អឺដូហ្កាន់ បានសន្ទនាគ្នាតាមទូរស័ព្ទ ហើយបានឈានដល់កិច្ចព្រមព្រៀងមួយ ក្នុងដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសតួកគីនាពេលខាងមុខ។

មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាផងដែរ អំពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគី ដើម្បីនាំចេញកសិផលតាមសមុទ្រខ្មៅ។

ចំណែកវិមានក្រឹមឡាំងក៏បានគូសបញ្ជាក់ពីកិច្ចពិភាក្សាខាងលើនេះដែរថា លោក ពូទីន និងលោក អឺដូហ្កាន់ បានយល់ព្រមរក្សាទំនាក់ទំនងទ្វេភាគីលើគ្រប់កម្រិត រួមទាំងកិច្ចប្រជុំរវាងមេដឹកនាំទាំងពីរដែលអាចកើតមានផងដែរ

រុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះកាលពីខែមុន ដោយពណ៌នាថា វាជា “ល្បែងរកសុីមិនស្មោះត្រង់” ហើយចង្អុលទៅការបរាជ័យរបស់បស្ចិមប្រទេស ក្នុងការបំពេញតាមតម្រូវការដ៏យូរអង្វែងរបស់រុស្ស៊ី រួមទាំងការដកទណ្ឌកម្មដែលរារាំងការនាំចេញកសិផលរបស់ខ្លួន។

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img