25.9 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

ប្រធានសភាអាមេរិក លោកស្រី Pelosi ប្រកាសឈ្មោះប្រទេសទិសដៅដែលលោកស្រីនឹងធ្វើទស្សនកិច្ចនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វីក តែពុំមានតៃវ៉ាន់ទេ

- Advertisement -spot_img

(វ៉ាស៊ីនតោន)៖ តាមរយៈសារ twitter ដែលបានបង្ហោះនៅថ្ងៃអាទិត្យនេះ ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បាននិយាយថា ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វីក លោកស្រីនឹងទៅឈប់នៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ជាកន្លែងដែលលោកស្រីនឹង «រៀបចំកិច្ចប្រជុំកម្រិតខ្ពស់»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២។

ការប្រកាសនេះ កើតឡើងចំពេលមានសង្គ្រាមពាក្យសម្តីកាន់តែខ្លាំងឡើង ជុំវិញពាក្យចចាមរ៉ាមដែលប្រធានសភាអាមេរិករូបនេះនឹងទៅទស្សនកិច្ចកោះតៃវ៉ាន់។ ភាគីចិនបានព្រមានខ្លាំងៗថា ខ្លួននឹងចាត់វិធានការជាក់ស្តែង ឬដោយកម្លាំងដើម្បីការពារគោលការណ៍ចិនតែមួយ៕

ប្រភព RT ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img