31 C
Phnom Penh
Wednesday, February 5, 2025
- Advertisement -spot_img

ប្រទេស ណាតូ មួយនេះអាចទិញប្រព័ន្ធខែលការពារដែនអាកាសកញ្ចប់ទី ២ ពី រុស្ស៊ី

- Advertisement -spot_img

លោក Ismail Demir ប្រធានឧស្សាហកម្មការពារជាតិតួកគី (SSB) បាននិយាយប្រាប់ទូរទស្សន៍ TRT កាលពីល្ងាចថ្ងៃពុធថា ប្រទេសតួកគីអាចទិញកញ្ចប់ទី ២ នៃប្រព័ន្ធខែលការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ី ។

លោក Ismail Demir បាននិយាយថា ការទិញប្រព័ន្ធខែលការពារដែនអាកាស S-400 លើកទី ២ ដែលផលិតដោយរុស្ស៊ីគឺស្ថិតនៅលើតុតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ និងចាំតែការចុះហត្ថលេខាប៉ុណ្ណោះ ។

ទន្ទឹមនោះ វាក៏កើតឡើង ស្របពេលដែលកាលពីសប្តាហ៍មុនប្រទេសជាសមាជិកអង្គការណាតូមួយនេះបានប្រកាសថា តួកគីមិនមានគម្រោងបោះបង់ចោលការទិញប្រព័ន្ធខែលការពារ S-400 របស់រុស្ស៊ីនោះទេ ពោលជាការជំនួសការទិញយន្តហោះចម្បាំង F-35 ដែលផលិតដោយសហរដ្ឋអាមេរិក ។

ក្នុងឆ្នាំ ២០០២ តួកគីបានចូលរួមជាមួយសម្ព័ន្ធមិត្តណាតូមួយចំនួនទៀតដែលបានយល់ព្រមទិញយន្តហោះចម្បាំង F-35 ហើយ ៥ ឆ្នាំក្រោយមកបានឈានដល់កិច្ចព្រមព្រៀងដើម្បីចូលរួមក្នុងការផលិតយន្តហោះប្រភេទនេះដោយខ្លួនឯង ដែលជាកិច្ចព្រមព្រៀងមួយមានតម្លៃរាប់ពាន់លានដុល្លារសម្រាប់ឧស្សាហកម្មតួកគី ។

ប៉ុន្តែអាមេរិក មិន យល់ស្រប នឹង កិច្ចព្រមព្រៀងទិញប្រព័ន្ធខែលការពារដែនអាកាស S-400 របស់តួកគីនោះទេ ។ ទោះជាយ៉ាងណាក៏ដោយតួកគីទទូចថា ប្រព័ន្ធខែលការពារដែនអាកាស S-400 នឹងមិនត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធណាតូនោះទេ ហើយនឹងមិនបង្កការគំរាមកំហែងដល់សម្ព័ន្ធភាពមួយនេះឡើយ ៕
ប្រភព Daily Sabah ដោយគីរិដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img