34.7 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

ប្រទេសអ៊ុយក្រែន ជាកន្លែងដើម្បីសាកល្បងអាវុធថ្មី

- Advertisement -spot_img

សមាជិកសភាជាន់ខ្ពស់រុស្ស៊ីកាលពីថ្ងៃអាទិត្យបានចោទប្រកាន់ប្រទេសលោកខាងលិចថា កំពុងប្រើប្រាស់អ៊ុយក្រែនជាកន្លែងហ្វឹកហាត់ដើម្បីសាកល្បងអាវុធរបស់ពួកគេ ។

លោក Vyacheslav Volodin ប្រធានសភាជាន់ទាបរបស់រុស្ស៊ី ឬ State Duma បាននិយាយនៅក្នុងសារ Telegram ថា “ថ្ងៃនេះ អ៊ុយក្រែន គឺជាកន្លែងហ្វឹកហាត់សម្រាប់ទីក្រុងវ៉ាស៊ីនតោន និងណាតូ ដើម្បីសាកល្បងអាវុធរបស់ពួកគេ និងសាកល្បងវិធីថ្មីនៃសង្រ្គាម” ។

លោកបានបន្ថែមថាលោកខាងលិចមិនគិតដល់ជីវិត របស់ប្រជាជនអ៊ុយក្រែនទេ ហើយចាត់ទុកពួកគេជារបស់ប្រើហើយបោះ ចោល បាន ។

លោក Volodin បានអះអាងថា “ទាំងអស់នេះបង្ហាញពីការចូលរួមដោយផ្ទាល់របស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងអរិភាពមួយនេះ ហើយប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីបានក្លាយជាមធ្យោបាយនៃការរំដោះប្រជាជនអ៊ុយក្រែន និងទឹកដី Slavic ពីពួកអាណានិគមអាមេរិក” ។

ទន្ទឹមនោះ លោក Volodin ក៏បានចោទប្រកាន់រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក និងអ៊ុយក្រែន លោក Volodymyr Zelensky ពីការដកហូតសិទ្ធិ និងសេរីភាពនយោបាយរបស់ពួកគេ បង្រ្កាបក្រុមប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយ និងធ្វើទុក្ខបុកម្នេញវិហារគ្រិស្តអូស្សូដក់ជាដើម ៕

ប្រភព Anadolu Agency ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img